ខេត្តព្រះសីហនុ៖នៅវេលាម៉ោង ១០’១៥នាទី ថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ ៤ ចំណុចខាងលិចគល់ស្ពានក្អោង ចន្លោះ គីឡូមែត្រលេខ ១៣៨-១៣៩ ។រវាងរថយន្តដឹកជញ្ជូនប្រេងក្រុមហ៊ុន តេលា និងរថយន្តដឹកជព្ជូាន កុងទីនឺរក្រុមហ៊ុន ប្រាក់ សុវណ្ណ ៕
ដល់ចំណុចកើតហេតុរថយន្តដឹកប្រេង តេលា បើកវ៉ាជែងរថយន្តកុងទីនរ័ដែលមានទិសដៅស្របគ្នា។ខណៈនោះក៏មានរថយន្តកុងទីនរ័មួយទៀតមានទិសដៅបព្ច្រាាសទិសគ្នាមកដល់គល់ស្ពានក្អោងហ្នឹងដែរតៃកុងឡានដឹកប្រេងតេលាក៍យកចង្កូតមកស្តាំដៃផ្លូវវិញ បណ្តាលអោយពោងប្រេងក្រឡាប់ទៅជិតរថយន្តដឹកជព្ជាូនក្រុមហ៊ុន ប្រាក់សុវណ្ណ បណ្តាលអោយឆេះតែម្តង។លទ្ឋផល-រថយន្តដឹកជព្ជូានប្រេងក្រុមហ៊ុន តេលា ពាក់ស្លាកលេខ ភ្នំពេញ 3C-8308 មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ អ្នកបើកបររត់គេជបាត់ រថយន្តដឹកប្រេង សាំង ផ្ទុកក្នុងពោង ចំណុះ ៣២០០០លីត្រ រួមនឹងរថយន្តទាំងមូលឆេះខេ្ទចអស់-រថយន្តកុងទីនឺរ ពាក់ស្លាកលេខ ភ្នំពេញ 3D-4669 ផ្ទុកចំណុះធុង ២០ហី្វត របស់ក្រុមហ៊ុនដឹកជញ្ជូន ប្រាក់ សុវណ្ណ ឆេះខូតខាតទាំងស្រុង អ្នកបើកបររត់គេជបាត់ក្នុងហេតុការណ៍នេះ បង្កអោយគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋដែលមានផ្ទះនៅជាប់គល់ស្ពានក្អោងឈ្មោះ ជុំ ខ្នារ ហៅ សេឿន ភេទប្រុស អាយុ ៥២ឆ្នាំ មានមុខរបរ កសិករ មានទីលំនៅភូមិ អូរជ្រៅ ឃុំ បឹងព្រាវ ស្រុកស្រែអំបិលខេត្តកោះកុង ឆេះសំភារះអស់និងខូចខាត ឆេះផ្ទះទាមបិទស្រាទាំងស្រុង និងទទួលរងរបួសធ្ងន់ ឆេះរលាកជើងទាំងពីរ។ចំពោះមុខកំលាំង មូលដ្ឋាន អហ ស្រុក កំពង់សិលានឹងស្នាក់ការ អហ ៤០២ នៅការពារកនែ្លងកើតហេតុ ជួយសង្គ្រោះលើកយកនាក់រងរបួសដាក់លើរថយន្តសីុរ៉ែនយកទៅធើ្វការសង្គ្រោះបន្ទាន់នៅមនី្ទរពេទ្យបងែ្អកស្រុកស្រែអំបិល។
ហើយកំលាំងបន្តសហការជួយពន្លត់ភើ្លងកំពុងឆេះសន្ឋោរសន្ឋៅ អោយរលត់អស់នឹងគ្រប់គ្រងស្ថានភាពបានទាំងស្រុង មិនអោយមានការកកស្ទះ នឹងចរាចរណ៍លើផ្លូវជាតិសភាពដូចដើម។បច្ចុប្បន្នរថយន្តទាំងពីរខាងលើ ប្រគល់អោយខាងសមត្ថកិច្ច ប៉ូលីស ចាត់ការតាមនិតិវិធី។នេះបើយោងតាមរបាយការណ៍របស់អាវុធហត្ថស្រុកកំពង់សិលា។តែយ៉ាងណាជុំវិញករណីនេះផងដែរលោកអ៊ី សុខា ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា៖ករណីនេះប្រគល់ឲខេត្តកោះកុងចាត់ការហើយ៕