ផ្ទុះ​គ្រាប់បែក​ក្បែរ​ផ្សារ​ស្លាប់​៣១​នាក់​និង​របួស​៩៤​នាក់​

0

  ​ស៊ិន​ជាំ​ង​៖ មនុស្ស​យ៉ាងហោចណាស់ ៣១​នាក់ បាន​ស្លាប់ និង ៩៤​នាក់​ទៀត បាន​រងរបួស ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​នៅក្បែរ​ផ្សារ​មួយកន្លែង ពោរពេញ​ដោយ​ហ្វូងមនុស្ស​យ៉ាង​កុះករ​នាទី​ក្រុង Xingjiang ប្រទេស​ចិន នា

ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤​នេះ​។ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​( Xi Jinping )​បាន​ហៅ​ការ​បំផ្ទុះ​គ្រាប់បែក​នៅក្បែរ​ផ្សារ​មួយកន្លែង​នោះ​ថា ជា​អំពើ​ភេរវកម្ម​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​វេ​ប​សាយ​បរទេស​ចិន​ឆាយ​ណា​ដេលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​ ​

តាម​ប្រភព​ដដែល​នេះ លោក​ប្រធាន​ធិបតី ស៊ី (Xi Jinping )​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​លោក បាន​ថ្លែង​ឲ្យ​ប៉ូលិស​ត្រូវ​បង្កើន​ការ​ល្បាត និង​ត្រួតពិនិត្យ​សន្តិសុខ ផ្តោត​សំខាន់​លើ​គោលដៅ​របស់​ភេរ​វករ ព្រមទាំង​ទប់ស្កាត់​មិន​ឲ្យ​មាន​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​។ លើសពីនេះ​លោក​ក៏បាន​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន ជួយ​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​បាន​លឿន និង​ថែទាំ​អ្នករងរបួស ដោយ​ការយកចិត្តទុកដាក់ និង​ផ្ដល់នូវ​សមាន​ទុក្ខ​ដល់​គ្រួសារ នៃ​ជនរងគ្រោះ​ផងដែរ​។​ ​

សូម​រំ​ឮ​កថា ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នេះ​កើតឡើង​នៅ​ម៉ោង ៧ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ (​ម៉ោង​ក្នុងប្រទេស​ចិន​) ដោយសារ​រថយន្ត ២​គ្រឿង ត្រូវបាន​គេ​បើក​ចូលក្នុង​ហ្វូងមនុស្ស ហើយ​គប់​គ្រាប់បែក​ចេញពី​រថយន្ត​បណ្តាល​ឲ្យ​ផ្ទុះ​លាន់​កក្រើក និង បណ្តាល​ឲ្យ​មនុស្ស ៣១​នាក់​ស្លាប់ និង​៩៤​នាក់​រងរបួស​៕ 

china urumqi1a china urumqi