សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​បន្ត​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កន្លងមក

0

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តពួក ស្រុកពួក ខេត្តសៀមរាប ប្រជាពលរដ្ឋចំនួន ៨៥ គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ រលំផ្ទះ និងរបើកដំបូល មកពី០៧ ឃុំក្នុងស្រុកពួក ខេត្តសៀមរាប ត្រូវបាន លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនIMG_0256សុង អនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង មន្ត្រីសមាជិកាកិត្តិយសកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយរបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
អភិបាលស្រុកពួក និង តាមការបញ្ជាក់នូវសម្រងស្ថិតិនៃការរងគ្រោះ របស់សាខាកាកបាទក្រហមខេត្ត លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានថ្លែងក្នុងពិធីនោះថា ស្ថានភាពរងគ្រោះដោយខ្យល់កន្ទ្រាក់ កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៦កន្លងមកនេះ បានធ្វើឲ្យលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៨៥គ្រួសារនៅ ក្នុងឃុំមួយចំនួន៧ក្នុងស្រុកពួក ខេត្តសៀមរាប ទទួលរងគ្រោះដោយ ក្នុងនោះបណ្តាលឲ្យរលំផ្ទះចំនួន ៣០ ខ្នងនិង របើកដំបូលធ្ងន់ ៥៥ខ្នងផងដែរ ។ ក្នុងនោះ គ្រួសាររលំផ្ទះ ទទួលបានអំណោយ សង្ក័សី ១០សន្លឹក ថវិកា ១០០.០០០រៀល អង្ករ ២៥គីឡូក្រាម និង គ្រួសារផ្ទះរបើកដំបូល ទទួលបាន តង់កៅស៊ូ ១ ផ្ទាំង ថវិកា ៣០០០០រៀល អង្ករ ២៥គីឡូក្រាម និងអ្នករងរបួស ៤ នាក់ក្នុងម្នាក់ៗទទួលបាន ១០ម៉ឺនរៀល អង្ករ ២៥គីឡូក្រាម ឃីត ១កញ្ចប់ គ្រួសារសព ១នាក់ ទទួលបានថវិការ ២០ម៉ឺនរៀល ឧបត្ថម្ភថវិកាចែកជូនបងប្អូនដែលរងគ្រោះដោយខ្យល់កន្ត្រាក់ជាអ្នកថវិការបស់ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង និង លោកជំទាវ ៕IMG_0269 IMG_0257 IMG_0255 IMG_0262 IMG_0267 ដោយ វេហាស៍