​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ប្រារព្ធ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​វរសេនីយ៍ទោ​ចំនួន ០៣​រូប ថ្នាក់​វរសេនីយ៍ត្រី​ចំនួន ៤១​រូប ថ្នាក់​អនុសេនីយ៍ឯក​ចំនួន ០២​រូប ផ្ទេរ​ភារកិច្ច​ចំនួន ០៦​រូប និង​តែងតាំង​មុខតំណែង​ចំនួន ១១​រូប

0

ខេត្តកំពត ៖ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០នាទី នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ទោចំនួន ០៣រូប ថ្នាក់វរសេនីយ៍ត្រីចំនួន ៤១រូប ថ្នាក់អនុសេនីយ៍ឯកចំនួន ០២រូប ផ្ទេរភារកិច្ចចំនួន ០៦រូប និងតែងតាំងមុខតំណែងចំនួន ១១រូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដូង សារឿន អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ស៊ុក សារ៉ាដ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ។photo_2016-06-26_14-20-15 photo_2016-06-26_14-20-08 photo_2016-06-26_14-19-59 photo_2016-06-26_14-19-43 photo_2016-06-26_14-19-39 នៅក្នុងអង្គពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកប្រធានតុលាការ លោកព្រះរាជអាជ្ញាអមសាលាដំបូង លោក-លោកស្រីស្នងការរង លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអនុប្រធាននាយកដ្ឋានព្រំដែនទឹក លោកមេបញ្ជាការវរព្រំដែនទឹកលេខ ២៤១ លោកមេបញ្ជាការវរព្រំដែនគោកលេខ ៦០១ លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លោកអនុការិយាល័យកណ្តាល លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការងក្រុង-ស្រុកទាំង ៨ លោកនាយ-នាយរងប៉ុស្តិ៍រដ្ឋបាលទាំង ៩៣ប៉ុស្តិ៍ លោកអភិបាលក្រុង-ស្រុកទាំង ៨ និងលោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សរុបចំនួន ២៦៤ រូប ៕អ៊ួង វឹង