កាលពីរសៀលថ្ងៃទី២៦.៥.២០១៦ អង្គភាពអន្តោប្រវេសន្ត៍ សហការជាមួយនគរបាលស្រុកដំណាក់ចង្អើរ ក្រុមចំរុះនគរបាលខេត្តប្រចាំប៉ុស្តិ៍ពងទឹកនិងប៉ុស្តិ៍រដ្ឋបាលពងទឹក បានចុះឃាត់ជនជាតិឥណ្ឌ២នាក់ ជាអ្នកជំនាញផ្នែកដាំម្រេច ឲ្យក្រុមហ៑ុនkamadhenu ventures(cambodia) limited មានឈ្មោះ:
១,ឈ្មោះ joseph randanikkal mathew ប្រុស ឆ្នាំកំណើត ៨.១១.១៩៦៧ កាន់លិខិតឆ្លងដែនលេខG1617815
២,ឈ្មោះ poodukunnel sebastian ប្រុស ឆ្នាំកំណើត ៣០.៥.១៩៦៧ កាន់លិខិតឆ្លងដែនលេខ J9637319 ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ។ សូមបញ្ជាក់ថាជនជាតិឥណ្ឌា២នាក់ នេះត្រូវបានសមត្ថកិច្ចនគរបាលខេត្ត កែបកោះហៅមក៣លើករួចហើយ ចាប់ពីថ្ងៃ១៧.២.២០១៦ មក ហើយសាមីុជននិងក្រុមហ៑ុនបានមកធានាថានិងនាំពួកគេទៅធ្វើសៀវភៅការងារឲ្យបានត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាយើង តែពួកគេមិនបានអនុវត្តន៍តាមកិច្ចសន្យាទេ។ ព្រឹកថ្ងៃទី២៧.៥.២០១៦ ស្នងការនគរបាលខេត្តកែប បានចាត់អង្គភាពអន្តោប្រវេសន្ត៍ បញ្ជូនជនទាំងពីរ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន្ត៍ដើម្បីចាត់ការបន្តតាមច្បាប់។អ៊ួង វឹង