ខេត្តព្រះសីហនុ៖ នៅថ្ងៃ២៧ឧសភា២០១៦នេះក្មេងប្រុសពិការដៃឆ្វេងម្នាក់អាយុ៤ឆ្នាំបានលង់ទឹកស្លាប់កាលពីយប់ទៀបភ្លឺឆ្លងចូលក្នុងពេលដើរតាមម្តាយដែលជាមនុស្សសតិមិនគ្រប់នៅប្រឡាយទឹកក្នុងវាលស្រែក្បែរភូមិនៅភូមិបឹងវែងឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ
មន្ត្រីមូលដ្ឋានអោយដឹងថាស្ត្រីដែលមានសតិមិនគ្រប់នេះក្រៅពីកូនប្រុសតូចដែលលង់ទឹកស្លាប់ហើយនោះនៅមានកូនប្រុសស្រីតូចៗ៤នាក់ក្នុងបន្ទុកទៀតដែលមានអាយុតិចជាង១០ឆ្នាំនិងបច្ចុប្បន្នមិនមានផ្ទះសម្បែងស្នាក់នៅទេគឺសុំផ្ទះបងប្អូនស្នាក់នៅខណ:ពេលដែលបុរសជាប្តីនិងជាឪពុកឮថាបានចេញទៅប្រកបរបរ រកសុីនៅស្រុកឆ្ងាយ។និងជូនដំណឹងនេះទៅដល់សប្បុរសជនឬស្ថាបន័ពាក់ពន្ធ័មេត្តាជ្រាប ដើម្បីជួយដោះស្រាយចំពោះមុខ ពិសេសក្មេងៗជាកូនតូចទាំង៤នាក់ ដោយសារថាស្ត្រីជាម្តាយនេះទំនងជាមិនអាចមើលការខុសត្រូវលើគ្រួសារនេះបានទេ៕ ដោយ សាវ៉ុន