តុលាការ​ឃុំខ្លួន​ស្រី​មា្ន​ក់​សង្ស័យ ពាក់ព័ន្ធ​នឹង ករណី​សញ្ចរ​កម្ម ជួញដូរ​ព្រហ្មចារី​ក្មេងស្រី​

0

ភ្នំពេញ៖លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៦បានសម្រេចឃុំខ្លួនស្ត្រីជាជនសង្ស័យមានឈ្មោះអេង បុប្ផា ហៅម៉ាច ភេទស្រី អាយុ៣២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ សញ្ចរកម្មទាក់ទងនឹងកុមារ តាមមាត្រា២៥.២៨នៃphoto_2016-05-27_18-17-58ច្បាប់ប្រឆាំងការជួញដូរមនុស្ស។កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការងារអនីតិជននៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នេះ បានធ្វើការបញ្ជូនស្ត្រីជាជនសង្ស័យ ពាក់ព័ន្ធនឹងករណី សញ្ចរកម្ម ជួញដូរព្រហ្មចារីក្មេងស្រី និងជួញដូរផ្លូវភេទលើស្ត្រីនិងកុមារ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។ស្ត្រីជាជនសង្ស័យមានឈ្មោះអេង បុប្ផា ហៅម៉ាច ភេទស្រី អាយុ៣២ឆ្នាំ។ រីឯជនរងគ្រោះមានចំនួន៤រូប ដែលត្រូវស្ត្រីជាជនសង្ស័យណែនាំទៅឲ្យតាៗ ហើយជន រងគ្រោះទាំងនោះមានអាយុចាំពី១៥ឆ្នាំ រហូតដល់ ២៣ឆ្នាំ។សមត្ថកិច្ចបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី ២៣ ឧសភា ឆ្នាំ២០១៦ កន្លងទៅ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី លីឡាយ និងមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញារងកុល បុន បានចុះទៅបង្ក្រាបជាក់ស្តែងករណីសញ្ចរកម្ម ជួញដូរព្រហ្មចារីក្មេងស្រី និងជួញដូរផ្លូវភេទលើស្ត្រីនិងកុមារ ដែលជនសង្ស័យកំពុងនាំក្មេងស្រីទៅលក់ព្រហ្មចារី ចំណុចផ្លូវសម្តេចជា ស៊ីមកែងផ្លូវចូលរមណីយដ្ឋានបឹងបៃតង នៅភូមិ ត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕photo_2016-05-27_18-17-58