យុវជន​ម្នាក់​ជិះ​ម៉ូតូ​ត្រូវបាន​រថយន្ត​សាំ​យ៉ុង​បុក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​ស្រុក​កូន​មុំ​

0

ខេត្តរតនគិរី៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តលើកំណាត់ផ្លូវជាតិលេខ៧៨ក្នុងស្រុកកូនមុំ។ករណីគ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងនៅវេលាម៉ោង១៥,០០នាទីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចមុខផ្ទះឃ្លីមខនphoto_2016-05-28_11-58-25លើផ្លូវជាតិលេខ៧៨ស្ថិតក្នុងភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។តាមប្រភពពីសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវជនដែលស្លាប់នោះមានឈ្មោះកា ញ៉ូងភេទប្រុសឣាយុ១៧ឆ្នាំជនជាតិគ្រិងរស់នៅភូមិតាកាប់ ឃុំតាឣង ស្រុកកូនមុំ ខេត្តរតនគិរី ជិះម៉ូតូម៉ាកស៉ីរ៉ូសគ្មានស្លាកលេខពណ៍សលាយខ្មៅដោយជិះម៉ូតូមិនមានការប្រុងប្រយ័ត្នហើយក៍គ្មានពាក់មូកសុវត្ថិភាពផងដែរក្នុងទិសដៅពីកើតទៅលិចហើយឈប់ចាក់សាំងរួចក៍ត្រឡប់បកក្រោយស្របពេលរថយន្តមកដល់ក៍បុកចំពេញទំហឹងផ្នែកក្បាលរថយន្តខាងស្តាំបណ្តាលឲ្យម៉ូតូនឹងមនុស្សផ្លោងធ្លាក់ផ្លូវម្ខាងស្លាប់ភ្លាមៗមួយរំពេច។ប្រភពបន្តទៀតថា រថយន្តម៉ាកសាំយ៉ុងពណ៍សំបកឪឡឹកលាយសពាក់ស្លាកលេខភ្នំពេញ២AC០១៤៩រថយន្តនោះបើកបរក្នុងផ្លូវអត្តភាពហើយក្នុងទិសដៅពីលិចទៅកើតបើតាមរយះនាមប័ណ្ឌបានបញ្ជាក់ថាឣ្នកបើកបរឈ្មោះសីុណា ជារថយន្តតាក់ស៉ីចេញពីខេត្តត្បូងឃ្មុំឆ្ពោះមកខេត្តរតនគិរី។ ក្រោយពីកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ចំណែករថយន្ត នឹងម៉ូតូត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃុំតាអងអូសយកមករក្សាទុកនៅកន្លែងរងចាំការដោះស្រាយជាក្រោយ។រីឯសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ
តាមប្រពៃណី៕photo_2016-05-28_11-58-09 photo_2016-05-28_11-58-20 photo_2016-05-28_11-58-14 ដោយ យក្ស ឡោម