​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១​នាក់​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

0

ភ្នំពេញ៖ ថ្ងៃទី២៧នគរបាលខណ្ឌដូនពេញបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន១នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនភ្នំពេញ ,ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ម៉ោង១២ និង៣០នាទី កម្លាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានសហការphoto_2016-05-28_12-03-30ជាមួយកំលាំងកងអន្តរាគមន៍ចុះជួយខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះអ៊ីង ផល្លី ភេទស្រីអាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនប្រាកដ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចម្តុំរោងចក្រឆ្នាំង ផ្លូវរថភ្លើងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។វត្ថុតាងចាប់យកបានមាន គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០៧កញ្ចប់តូច. កូនកាបូបពណ៌ផ្កាឈូកមួយសំរាប់ដាក់គ្រឿងញៀនលក់.និងលុយចំនួន២ម៉ឺន២ពាន់រៀល។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕