​នាវាចម្បាំង​កង​ទ​ព័​ជើង​ទឹក​ភូមិន្ទ​ថៃ​ចាក​ចេញពី​ដែនសមុទ្រ​កម្ពុជា​

0

 

ខេត្តព្រះសីហនុ¶បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រវាងកងទព័ជើងទឹកថៃ និងកម្ពុជារយះពេល៥ថ្ងៃ ប្រកបដោយផ្លែផ្ការរួចមក នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នាវាចម្បាំងកងទព័ជើងទឹកភូមិន្ទថៃមួយគ្រឿងមានឈ្មោះ H,T,M,S, NARATHIWAT (OPV_512)ដែលមាននាវឹកសរុបចំនួន ១១៦នាក់ បានធ្វើដំណើរចាកចេញពីដែនសមុទ្រកម្ពុជា ប្រកបដោយជោគជយ័ ក្នុងគោលបំណងទស្សនះកិច្ចបង្កើនការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរគណះប្រតិភូទស្សនកិច្ចរវាងកងទព័ជើងទឹកនៃប្រទេសទាំងពីរកម្ពុជា ថៃ ។តាមការគ្រោងទុកក្នុងដំណើរទស្សនះកិច្ចរបស់នាវាចម្បាំងកងទព័ជើងទឹកថៃ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជារយះពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៦ ដោយមានការទទួលស្វាគមន៌ពីនាយ នាយរង និងពលទាហាន កងទព័ជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការងកងទព័ជើង ទឹកមូលដ្ឋានសមុទ្ររាម ។photo_2016-06-27_13-55-05 photo_2016-06-27_13-55-07 photo_2016-06-27_13-55-03
នាវាចម្បាំងកងទព័ជើងទឹកភូមិន្ទថៃឈ្មោះH,T,M,S, NARATHIWAT (OPV_512) មានបណ្តោយ ៩៤,៥ម៉ែត្រ ទទឹង១១,៨ម៉ែត្រជម្រៅទឹក៣.៥ម៉ែត្រ កំទម្ងន់ផ្ទុក ១,៤៤០តោន មាននាវិកសរុបចំនួន ១១៦នាក់ ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ BUNPOT KEATPOO មេបញ្ជាការរងកងទព័ជើងទឹកតំបន់ភូមិភាគ១ ភូមិន្ទថៃ និងជាប្រធានក្រុមបេសកកម្ម ។

ក្នុងដំណើទស្សនាកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណះប្រតិភូកងទព័ជើងទឹកថៃ បានចូលជួបសំដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ ការទស្សនះកិច្ចនៅមូលដ្ឋានសមុទ្ររាម ការប្រកួតកីឡាបាល់ទាត់ បាល់ទះមិត្តភាពរវាងកងទព័ជើងទឹកទាំងពីរនៅមូលដ្ឋានសមុទ្ររាម និងចូលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិជាច្រើនរូបទៀត និងដំណើរទស្សនានៅប្រាសាទអង្គរ ខេត្តសៀមរាបប្រកបដោយជោគជយ័ ។