​អគារ​ចាស់​សាលា​រាជធានី​ភ្នំពេញ​កែលំអរ​អោ​ុ​មាន​សាលប្រជុំ​ធំ​៤​សំរាប់​ទទួល​គណៈ ប្រតិភូ​និង​បើក​កិច្ចប្រជុំ​ផ្សេងៗ​

0

 

ភ្នំពេញ៖ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ឧសភា បាននិមន្តព្រះសង្ឃជាច្រើនអង្គមកប្រោះព្រំ លើករាសីឡើងសាលប្រជុំថ្មី ចំនួន៤ទៀត ក្រោយពីធ្វើការជួសជុលកែលំអរឡើងវិញនៅជាន់ទី២នៃអាគារចាស់របស់សាលារាជធានីភ្នំពេញ ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំ ពេញ និងលោកស្រី លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី ព្រមទាំង មន្ត្រីរាជការក្រោមឧិវាទរដ្ឋបាលសាលារាជធានីភ្នំពេញជាច្រើននាក់ទៀត។
សាលប្រជុំ នេះនឹងក្លាយជាកន្លែងទទួលគណៈប្រតិភូ ឬបើកសិក្ខាសាលា និងកិច្ចប្រជុំនានាបានសម រម្យ។ការសូត្រមន្តឡើងសាលប្រជុំថ្មីនេះ ធ្វើឡើងស្របពេលដែលសាលារាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលក្រុងប្រើប្រាស់ភាសារបារាំង(A.I.M.F)ថ្ងៃទី៣១ ឧសភាដល់ថ្ងៃទី៣ខែមិថុនា ឆ្នាំ២០១៦នេះ និងការត្រៀមទទួលគណៈប្រតិភូទីក្រុងហូជី មិញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដែលនឹងមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញពីថ្ងៃទី១ដល់ថ្ងៃទី២មិថុនា។photo_2016-06-27_13-54-37 photo_2016-06-27_13-54-42 photo_2016-06-27_13-54-39
គួបញ្ជាក់ថា កាលពីថ្ងៃទី៥ខែមេសាកន្លងទៅ សាលារាជធានីភ្នំពេញទើបបាន សម្ពោធអាគាររដ្ឋបាលឯកភាពថ្មីមានកំពស់១២ជាន់ដែលប្រព្រឹត្តទៅក្រោមអធិបតិភាព សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានក្លាយជាអគាររដ្ឋបាលឯកភាពដំបូងនៅក្នុងសាលារាជធានីភ្នំពេញដែលជា សមិទ្ធិផលថ្មីរួមទាំងចំណតក្រោមដី៣ជាន់ដែលអាចចតរថយន្តបានជាង២០០គ្រឿងផង ដែរ។
គិតមកដល់ពេលនេះ សាលារាជធានីភ្នំពេញមានសាលប្រជុំធំចំនួន៤ទាំងសាល ចាស់និងសាលថ្មីរួមទាំងអគាររដ្ឋបាលឯកភាពដែលត្រូវបានប្រើប្រាស់សំរាប់បំរើសេវា រដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋបានសមរម្យ និងទាន់ពេលវេលា៕