ប្លែកៗ៖ លោក Ruan Liangming បានបំបែកកំណត់ត្រាពិភពលោក Guinness World Recordដោយជោគជ័យសម្រាប់ការរក្សាឃ្មុំទំបានយូរបំផុតនៅលើរាងកាយផ្នែកខាងលើរបស់លោកកាលពីថ្ងៃអង្គារនៅទីក្រុង Yichun នៃខេត្តជាំងស៊ី ភាគខាងកើតរបស់ប្រទេសចិន។
កំណត់ត្រារបស់ Ruan Ruan Liangming មានរយៈពេល 53 នាទីនិង 34 វិនាទីត្រូវបានគេឃើញហើយបានអនុញ្ញាតដោយមន្ត្រី ចុះកំណត់ត្រានិងផ្តល់វិញ្ញាបនបត្រសម្រាប់កំណត់ត្រាពិភពលោក Guinness បានមួយផងដែរ។ លោកបានបំបែកឯតទគ្គកម្មនៅលើកម្មវិធីនៅប្រទេសចិន ដោយកំណត់ត្រា Guinness World Record នេះមានផ្សាយបន្តផ្ទាល់ពីស៊ីស៊ីធីវីទូរទស្សន៍ចិន។
លោក Ruan Liangming ត្រូវបានគ្របដណ្តប់ដោយការរោមជុំជិតពីាឃ្មុំប្រមាណ 100.000 ឃ្មុំ ដោយមានទាំងក្បាល ដងខ្លួន ពេញទាំងអស់៕ 6 កីឡាករខ្សែប្រយុទ្ធស្លាប់ក្រោយប៉ះទង្គិចអ្នកចាំទីក្នុងការប្រកួតនៅលីកឥណ្ឌូនេស៊ី ឥណ្ឌូនេស៊ី៖កីឡាករខ្សែប្រយុទ្ធម្នាក់បានស្លាប់ដោយសារការរងរបួសក្រោយពីបានទទួលរងរបួសធ្ងន់នៅលើទីលានដោយប៉ះទង្គិចគ្នា និងត្រូវអ្នកចាំំទីទាត់ចំពោះ ក្នុងអំឡុងពេលការប្រកួតក្របខ័ណ្ឌលីក ឥណ្ឌូនេស៊ីមួយ ( (Indonesian Premier League match )។
អ្នកចាំទីបានត្រឹមសោកស្តាយចំពោះកំហុសដ៏ធ្ងន់ធ្ងរន នេះបើតាមវេបសាយបរទេស ដេលីមែល កាលពីថ្ងៃពុធកន្លងទៅនេះ។ កីឡាករខ្សែប្រយុទ្ធ Persiraja Akli Fairuz បានរងរបួសបន្ទាប់ពីការចាប់ផ្ដើមប្រកួតមួយក្រោយទទួលការឈូសជើងប៉ះទង្គិចដងខ្លួនចំពោះដ៏ខ្លាំងពីអ្នកចាំទីរបស់ PSAP Sigli កីឡាករ Agus Rahman សម្រាប់ការដណ្តើមបាល់នៅក្នុងតំបន់នោះ។ អ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែក្រោយមកក៏ស្លាប់។
ក្រោយហេតុការណ៍នោះ អ្នកទស្សនាមានការខឹងសម្បាយ៉ាងខ្លាំង ហើយសុំឲ្យមានការដោះស្រាយ និងចោមរោមអ្នកចាំទីរូបនោះ, ខណៈការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ និងអ្នកលេងបាល់នៅលើទីលានបែបនេះនៅបន្ត ខណៈដែលអាជ្ញាកណ្តាលត្រូវបានផ្លាស់ប្តូរចេញដោយមូលហេតុសុវត្ថិភាព៕