​អង្គការ​ប្រា​សាក់​ពីរ​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​បាកាន​

0

 

ខេត្តពោធិ៍សាត់៖ បុរសពីនាក់ដែលធ្វើការនៅខាងអង្គការប្រាសាក់បានស្លាប់នៅនឹងកន្លែងកើតម្នាក់នឹងម្នាក់ទៀតបានស្លាប់ពេលដែលបញ្ជូនទៅដល់មន្ទីពេទបង្អែកបឹងខ្នាខណៈដែលសាក្សីសង្ស័យថាអ្នកទាំងពីរជិម៉ូតូបើកឌុបគ្នាទៅបុកនឹងត្រាក់ទ័រពីក្រោយនៅលើផ្លូវក្រាលកៅស៊ូមួយខ្សែ។ហេតុការណ៍នេះបានកើតឡើងនៅវេលាមោ៉ង៨នឹង០០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ស្ថិតក្នុងភូមិស្ដុកខ្លា ឃុំរំលេចស្រុកបាកាន ខេត្តពោធិ៍សាត់ ។នគរបាលចរាចរណ៍ស្រុកបាកានបានប្រាប់ថា៖ ជនរងគ្រោះទាំងពីរនាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះទី១ឈ្មោះ បូសុផានអាយុ៣២ឆ្នាំរស់នៅភូមិអន្លុងមានឃុំស្នាមព្រះ ស្រុកបាកានខេត្តពោធិ៍សាត់។ ទី២ឈ្មោះ អឹុងសុភារា៉អាយុ២៨ឆ្នាំរស់នៅភួមិឆ្នាល់មាន់ឃុំតាលោ ស្រុកបាកានខេត្តពោធិ៍សាត់ជាអ្នកអង្គុយនៅខាងក្រោយដោយបានស្លាប់ពេលបញ្ជូនមកដល់មន្ទីពេទ្យបង្អែកបឹងខ្នា ជនរងគ្រោះពីរនាក់នេះបំរើការងារនៅអង្គការប្រាសាក់ ។2016-05-28-PHOTO-00000068 2016-05-28-PHOTO-00000071

បើតាមសាក្សីជាប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបាននិយាយថា៖នៅមុនពេលកើតហេតុនោះពួកគាត់បានឮសំលេងសន្ធឹកត្រាក់ទ័រមួយគ្រឿងបើកបរលើផ្លូវក្រាលកៅស៊ូមួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ០៥ឃុំបឹងខ្នាទៅឃុំតាលោក្នុងទិសដៅពីត្បូងទៅជើង ។ភ្លាមៗនោះក៍ឃើញមានភ្លើងម៉ូតូប្រភេទសេ១២៥ដែរព័ណ៍ខ្មៅពាក់ស្លាកលេខពោធិ៍សាត់ 1E-67-40 ដែលបានបើកជិះឌុបគ្នាដោយជនរងគ្រោះខាងលើក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នា ដោយមានល្បឿនលឿនពេលនោះពួកគាត់ក៍បានឮសម្លេងសន្ធឹកម៉ូតូបុកត្រាក់ទ័រពីក្រោយ យា៉ងខ្លាំងឭសូតែផាំងលើផ្លូវចម្ងាយជិត២០០មែ៉ត្រ ។ពេលនោះពួកគាត់ក៍បាននាំគ្នារត់ទៅមើលទីតាំងឭសម្លេងនោះ ដោយមិនបានឃើញត្រាក់ទ័រនោះទេគេបានបើករត់គេបាត់ស្រមោលឃើញតែជនរងគ្រោះខាង ភាគីជាអ្នកបើកម៉ូតូឈ្មោះ សូផាតនោះស្លាប់នៅនឹងកន្លែងហើយម្នាក់ទៀតអង្គុយខាងក្រោយរបួសធ្ងន់ពេលសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះដល់មន្ទីពេទ្យបង្អែកបឹងខ្នាក៍ស្លាប់តែម្ដងដោយអ្នកទាំងពីរនាក់នេះជាអ្នកធ្វើការនៅខាងអង្គការប្រាសាក់។

នគរបាលសណ្ដាប់ស្រុកបាកានបានឲ្យដឹងថាសមត្ថកិច្ចយើងបានប្រគល់សពទាំងពីរនាក់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យហើយជាមួយម៉ូតូដែលជនរងគ្រោះជិះហើយក៍កំពុងបន្តស្រៀវជ្រៀវស្វែងរកត្រាក់ទ័រនោះបន្តទៀតដែរដើម្បីចាត់តាមផ្លូវច្បាប់ ៕