ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន៦ភូមិស្ថិតនៅស្រុកចុងកាល់បាននាំគ្នាមកបញ្ឈប់គ្រឿងចក្រក្រុមហ៊ុនចិនមួយកន្លែងមានឈ្មោះថា (ក្រុមហ៊ុនអីណូហាយត្រូ)ដែលកំពុងឈូសឆាយដីមួយកន្លែងនៅចំណុចភ្នំអាតោ ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំពង្ររ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦។ប្រជាពលរដ្ឋដែលឃាត់រថយន្តសរុប៩៦នាក់ ក្នុង៦ភូមិនោះ ទី១ភូមិស្រះកែវ ឃុំពង្ររ ទី២ភូមិអាតោ ឃុំចុងកាល់ ទី៣ភូមិចាថ្មី ឃុំលំទងស្រុកអន្លង់វែង ទី៤ភូមិបាក់នឹម សង្កាត់កូនក្រៀល ទី៥ភូមិកូនដំរី ឃុំសំរ៉ោង ទី៦ភូមិទំពឿ ឃុំលំទង។ពួកគាត់បានធ្វើដំណើរដោយគោយន្តកន្ត្រៃ៨គ្រឿងនិងម៉ូតូ៣៣គ្រឿង។ប្រជាពលរដ្ឋក្នុងចំណោម៦ភូមិ ខាងលើបានអោយដឹងថា មូលហេតុដែលពួកគាត់នាំគ្នាមកបញ្ឈប់សកម្មភាពគ្រឿងចក្ររបស់ក្រុមហ៊ុនអីណូហាយត្រូ(ចិន)ដោយសារតែក្រុមហ៊ុនខាងលើមិនទាន់ដោះស្រាយនូវផលប៉ះពាល់ដែល ក្រុមហ៊ុនបានឈូសឆាយលើដីពួកគាត់។ពួកគាត់បន្តទៀតថា អោយភាគីខាងក្រុមហ៊ុនដោះស្រាយផលប៉ះពាល់ដល់ពួកគាត់ជាមុនសិនទើបពួកគាត់អោយធ្វើសកម្មភាពបន្តទៀត។សូមបញ្ជាក់ផងដែរថា ក្នុងសកម្មភាពបញ្ឈប់របស់ប្រជាពលរដ្ឋខាងលើរហូតដល់ម៉ោង១២ទៅម៉ោង១ទៅហើយ ក៏មានវត្តមានលោក ហៀប ប៊ុនរិទ្ធ អភិបាលស្រុកចុងកាល់មកសម្របសម្រួលដែរ ប៉ុន្តែរនៅតែមិនទាន់ដោះស្រាយបានដោយហេតុថា ភាគីទាំងសងខាងមិនទាន់បានវិលទៅដោះស្រាយត្រូវរូវគ្នានោះទេ៕