ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងស្តាំម្ខាង នៅពេលជិះម៉ូតូទៅបុកនិងគ្រឿងចក្រ ដែលដាក់ចោលនៅកន្លែងផ្លូវកោងនៅពេលយប់មិនបានដាក់សញ្ញាជាដំ ណឹង ឬភ្លើងបំភ្លឺនៅទីងងឹត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង៧យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ មុខស្នាក់ការកាកបាទក្រហមខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយអោយដឹងថា៖ មុនពេលកើតហេតុ មានបុរសម្នាក់បានបើកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់រីវ៉ូ ពាក់ស្លាកលេខព្រៃវែង ១D-៣១ ១១ តែម្នាក់ឯងក្នុងទិសដៅ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ មុខទីស្នាក់ការកាកបាទក្រហមខេត្ត ជាកន្លែងផ្លូវកោង និង មានស្ថានភាពងងឹតមើលមិនឃើញគ្រឿងចក្រដែលគេចតចោលនៅគៀនចិញ្ចើមផ្លូវ ក៍បានបើកម៉ូតូបុកគ្រឿងចក្រពីក្រោយ ពេញទំហឹងតែម្តង បណ្តាលអោយរងរបួសធ្ថន់ធ្ងរបាក់ជើងខាងស្តាំ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះគេនៅពុំទាន់ស្គាល់ អត្តសញ្ញាណនៅឡើយនោះទេ ដោយសារតែគាត់ មានរបួសធ្ងន់ធ្ងរនិយាយមិនរួច។
ប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានអោយដឹងថា៖ គ្រឿងចក្រមួយនេះគឺគេ ចតចោលជាច្រើនថ្ងៃមកហើយ ប៉ុន្តែពុំមានដាក់សញ្ញាអ្វី ឬ ភ្លើងបំភ្លឺពេលយប់នោះទេ ដតើបបង្កអោយប្រជាពលរដ្ឋធ្វើចរាចរណ៍ មានគ្រោះថ្នាក់បែបនេះ ។ ករណីនេះម្ចាស់គ្រឿងចក្រមិនអាចគេពីការទទួលខុសត្រូវក្នុងរឿងខាងលើនេះបានឡើយ ។
ប្រជាពល រដ្ឋស្នើសុំ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងគិតគូរពីការចតទុកគ្រឿងចក្រគ្មានសណ្តាប់ធ្នាប់ខាងលើនេះផង ដើម្បីកុំអោយកើតមានគ្រោះថ្នាក់ដល់ការប្រជាពលរដ្ឋជាអ្នកធ្វើចរារណ៍ដ៏ទៃទៀត៕