ខេត្តព្រះសីហនុ៖ព្រៃភ្នំឧស្យានជាតិព្រះសីហនុរាមដែលជាតំបន់មានភាពទាក់ទាញបំផុតលើវិស័យទេសចរណ៍ធម្មជាតិនោះកំពង់ប្រឈមការកាប់បំផ្លាញយ៉ាងរង្គៀលពីរសំណាក់អាឌិតទាហ៊ានជើងទឹកសមុទ្ររាមម្នាក់ឈ្មោះ ឡុង សារ៉ា វុទ្ធី នឹងប្រពន្ធឈ្មោះ នាងស៊ី ចាន់ថន វាទីយកដីព្រៃឈើទាំងនោះ កាន់កាប់ ជាកម្ម សិទ្ធិដោយ ខុស ច្បាប់។ដោយ បញ្ហារ នេះគេពុំទាន់ឃើញមានអាជ្ញាធរឬមន្ត្រីជំនាញណា ម្នាក់មានវិធាន ការទប់ ស្កាត់ តាមផ្លូវច្បាប់ នៅឡើយទេ។យោងតាមប្រភពពត៏មាន ពីរប្រជាពលរដ្ឋ រស់នៅ ផ្សារស្មាច់ដែង បានប្រាប់ឲ្យដឹងថា ដីព្រៃ តំបន់ហាមឃាត់ឧឡានជាតិរាម ត្រង់ចំណុចក្នុងភូមិ អុង ឃុំ រាម ដែល ឈ្មោះឡុង សារ៉ា វុទ្ធី នឹង ប្រពន្ធ ធ្វើការដុតនឹង កាប់បណផ្លាញ ដើម្បីវាទីយកដីនោះ មានទំហំ ប្រមាណ ជាង ៣៦ ហិកតា គឺ កាប់ចាប់ ពីជើងភ្នំរហូតដល់ចង្កេះភ្នំ ដោយគេប្រើវិធញសាស្ត្រ កាប់ដើមធំៗ រូចហើយទុកឲ្យវាងាប់ បន្ទាប់មកដុត ចោលតែម្តង ហើយអ្វីដែលគួរឲ្យចាប់អារម្ភនោះគឺ ដីព្រៃចំណុចនោះបើ យើងមើលពីផ្លូវថ្នល់ កៅស៊ូ ចូលទៅខាងក្នុង មើលមិនដឹងថាមានគេកាប់ព្រៃនោះទេ ប៉ុន្តែរបើ ចូលទៅក្នុងបន្តិច ទើបដឹង ច្បាស់ពី ទំហំនែការកាប់បំផ្លាញ យ៉ាងអនាធិបតេយ្យបំផុតពីរសំណាក់ ក្រុមគ្រូសារ អាឌិត ទាហាន ជើងតឹក រាម ឈ្មោះ ឡុង សារ៉ា វុទ្ធី មួយនេះ ។ក្រុមអ្នកភូមិផ្សារ ស្មាច់ដែង ដ៏ដែលបានបន្តទៀតថា ទាហានជើងទឹក ឈ្មោះ ឡុង សារ៉ា វុទ្ធី នេះកន្លងមក រឿងកាប់បំផ្លាញព្រៃឈើក្នុងឧឡានជាតិរាមបែបនេះ ក៏ធ្លាប់ពាក់ពន្ធ័ ត្រូវគេប្តឹង ចូលតុលាកា ម្តងជាពីរដង រូចមកហើយ ប៉ុន្តែរបុគ្គល់ម្នាក់នេះ ហាក់ដូជាមិន ខ្លាច មិនញញើត អ្វីបន្តិចសោះ គឺនៅតែព្យាយយាម កាប់នឹងដុតបំផ្លាញព្រៃតំបន់ឧឡានជាតិ វាទីយកដី ដ៍ដែលជាដ៍ដែល។
.លោក នៅ ការុន នាយកឧស្យានជាតិព្រះសីហនុរាមបានបញ្ជាក់ថារឿងលោក ឡុង សារ៉ាវុទ្ធី ដែលបានកាប់និងដុតព្រៃក្នុងដែនឧស្យានជាតិរាមនោះលោកបានរាយការណ៌ទៅមន្ទីររួចរាល់ហើយដើម្បីមានវិធានការណ៌ស្របច្បាប់។
ដោយឡែកលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រហសីហនុ បានបញ្ជាក់ ថា
រឿង កាប់ បំផ្លាញព្រៃឈើតំបន់ឧឡានជាតិរាមដូចបានរៀបរាប់ខាងលើនេះលោក មិនទាន់បាន សេចក្តីរាយការណ៌ណាមួយពី លោក នៅ ការុន នាយកឧស្យានជាតិរាម នៅឡើយទេ ប៉ុន្តែរ ទោះជា យ៉ាង ណាក៏ដោយចំពោះបញ្ហារនេះ លោក នឹងឲ្យ មន្ត្រីរបស់លោកចុះទៅធ្វើការពិនិត្យជាក់ស្តែង ដើម្បី មានវិធានការតាមផ្លូវច្បាប់ ។
.ជាមួយគ្នានេះ លោក ទិត វុទ្ធី អភិបាលស្រុកព្រៃនប់បាននិយាយ ថារឿងនេះលោក ពុំបាន ដឹង នោះទេ តែបើមានករណីបែបនេះមែនចាំលោកចាត់មន្ត្រីលោកទៅពិនិត្យមើល។ អ្វីដែលបានលើក ឡើងខាង លើនេះប្រជាពលរដ្ឋខេត្តព្រះសីហនុ សង្ឃឹមថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងមានវិធានការ តាមផ្លូវច្បាប់ ចំពោះ បញ្ហារនេះ ដើម្បីធានាឲ្យបាននៅការពារថែរក្សាព្រៃឈើធម្មជាតិ ឡើងវិញ តែបើមិនដូចនេះទេ ព្រៃឈើតំបន់ឧឡានជាតិ ច្បាស់ជាវិនាសអស់ហើយ គ្មានវាចារនឹងថ្លែងទេ៕កោះពស់(រូបភាពកាប់បំផ្លាញ់)