ភ្នំពេញ: អាជីវករផ្សារសេរីភាពប្រមាណ៣០នាក់នាំគ្នាមកដាក់ពាក្យស្នើសុំអន្តាគមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សុំប្រកបមុខរបរនៅលើកំណាត់ផ្លូវ១៣៧ ក្រុម១១ ភូមិ១និងភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅម៉ោង៣រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦។
តាមការរៀបរាប់ពីអាជីវករឈ្មោះ ទឹម សុវណ្ណនី ភេទស្រី អាយុ៥៩ឆ្នាំ និង ឈ្មោះ អ៊ុក ម៉ៅ ភេទស្រី អាយុ៥៨ឆ្នាំ ដែលជាតំណាងអាជីវករលក់ដូរនៅលើកំណាត់ផ្លូវ១៣៧បានប្រមូលផ្តុំលើបញ្ហាដែលខាងក្រុមហ៊ុនសំណង់ស្កាយឡាញ(SKYLINES)ទិញផ្ទះនិងតូបជាប់របងក្រុមហ៊ុនដើម្បីហ៊ុព័ទ្ធការដ្ឋានការគ្រោះថ្នាក់ជាយថាហេតុ
និងហាមមិនអោយអាជីវករលក់ដូរនៅលើផ្លូវបន្តទៅទៀតដែលធ្លាប់ជួលពីផ្ទះដែលក្រុមហ៊ុនបានទិញ។
លោក ជា សុខទ្រី ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៦ ផ្លូវ១៣៤ កែងផ្លូវ១៣៧ ក្រុម១១ ភូមិ១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រាប់អោយដឹងថាផ្លូវ១៣៧មានទទឹង១០ម៉ែត្រដោយប្រជាពលរដ្ឋអាស្រ័យប្រកបរបរលក់ដូរតាំងពីយូរមកហើយបានសង់តូបនិងផ្ទះលើផ្លូវប៉ែកខាងលិចជាប់របងការដ្ឋានសំណង់មានចំនួន២៣គ្រួសារ។អាជីវករមួយចំនួនបានជួលខាងមុខតូបនិងផ្ទះលក់ដូរលើផ្លូវជាច្រើនអ្នកដោយធ្វើដំណើរដោយថ្មើរជើងនិងម៉ូតូតែប៉ុណ្ណោះ។
អាជ្ញាធរសង្កាត់បានប្រាប់ថាផ្លូវ១៣៧និងមានទំហំទទឹង១០ម៉ែត្រមែនតែផ្ទះនៅខាងកើតផ្លូវបានសង់សំយ៉ាប់ធ្វើជាតូបមកលើផ្លូវនៅសល់ផ្លូវចន្លោះកណ្តាលតែ២ម៉ែត្រហើយផ្ទះនៅជាប់របងការដ្ឋានក្រុមហ៊ុនស្កាយឡាញ(SKYLINE)មានចំនួន១៦ផ្ទះនិងតញបចំនួន៧តូបដោយខាងក្រុមហ៊ុនទិញផ្ទះដែលសង់លើផ្លូវ១៣៧បានចំនួន១៥ផ្ទះនិងបន្តពិភាក្សាទិញផ្ទះដែលនៅសល់និងតូបចំនួន៧ទៀតដើម្បីហ៊ុព័ទ្ធការដ្ឋានសំណង់និងបង្កការគ្រោះថ្នាក់ជាយថាហេតុដោយបញ្ជាក់ក្រោយបញ្ចប់ការសាងសង់ប្រគល់ជូនអាជ្ញាធរមូលដ្ឋានបើកផ្លូវអោយធំទូលាយដើម្បីធ្វើចរាចរណ៍។
អ្នកតំណាងក្រុមហ៊ុនស្កាយឡាញ(SKYLINE)បានប្រាប់ថាក្រុមហ៊ុនទិញផ្ទះជាបើរបងកាដ្ឋាននេះមិនធ្វើជាកម្មសិទ្ធិទេគឺការពារគ្រោះថ្នាក់ជាយថាហេតុនិងគិតពីសុវត្ថិភាពអាជីវករដែលលក់ដូរជួលពីម្ចាស់ដើមដែលបានយកផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននិងសន្យាប្រគល់ជូនរដ្ឋវិញនៅផ្លូវដែលក្រុមហ៊ុនបានទិញផ្ទះនិងតូបទាំងនោះក្រោយសាងសង់រួច។លោកបន្តថាអ្នកដែលតវ៉ាគឺជាអាជីវករលក់ដូរលើផ្លូវនិងធ្លាប់ជួលខាងមុខផ្ទះដែលបានលក់អោយក្រុមហ៊ុនដើម្បីប្រយោជន៍សាធារណ:នៅពេលក្រោយការសាងសង់រួចតើប្រយោជន៍សាធារណ:និងប្រយោជន៍ផ្ទាល់ខ្លួនចំណុចមួយណាសំខាន់ជា?បើសព្វថ្ងៃផ្សារសេរីភាពដែលនៅលើផ្លូវ១៣៧ដើរមិនចង់រួចផងនោះ៕