​លោកជំទាវ ខៀវ ស៊ីណា ជា​ចាន់តូ​អនុប្រធាន​គ​ណះ​កិត្តិយស​សាខា​កាកបាទក្រហម​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ចំនួន​២៨១​ខ្នង​ផ្ទះ​ស្រុក​ស្ទោង​

0

 

កំពង់ធំ.ប្រជាពលរដ្ឋរ៤ឃុំ រស់នៅក្នុងស្រុកស្ទោង ដែលកន្លងមកទទួលរងគ្រោះដោយសារ ខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះ ប៉ើងដំបូល កាលពីថ្ងៃទី ៦និង១៦ ខែឧសភា្នឆំ២០១៦ សរុបមានចំនួន២៨១ខ្នងផ្ទះ បានទទួលអំណោយពីលោកជំទាវ ខៀវ ស៊ីណាជាចាន់តូ អនុប្រធានគណះកិត្តិយសសាខាកាកបាទក្រហមកម្ពុជានៅព្រឹកថ្ងៃទី២៨ខែ ឧសភា ឆ្នាំ២០១៦ នៅវត្តឬស្សីទួល ស្ថិតនៅឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ពិធីចែកអំណោយនេះ ត្រូវបានចូលរួមពីសំណាក់លោក ជំទាវ ខៀវ ស៊ីណា ជាចាន់តូ អមដំណើរដោយ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ រួមទាំងប្រតិភូអមដំណើរ និងសាខាកាកបាទក្រហមខេត្តកំពង់ធំ កាកបាទក្រហមស្រុក បានអញ្ជើញអំណោយមនុស្សធម៌ ជូនដល់ក្រុមគ្រួសារដែលបានទទួលរងគ្រោះដោយ ខ្សល់កន្ត្រាក់នៅក្នុងស្រុកស្ទោង ។IMG_1509 IMG_1511 IMG_1513 IMG_1518 IMG_1521

លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណ ចំពោះលោកជំទាវ ឯកឧត្តម ដែលបានជួយដល់ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលរលំផ្ទះ និងអគុណដល់កាកបាទ ក្រហមកម្ពុជា ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ឌបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាជំនួយការអោយអាជ្ញាធរ សារធារណះវិស័យមនុស្សធម៌.ជានិច្ចកាលតែងតេបានយកចិត្តទុកដាក់ក្នុងការផ្តល់ អំណោយមនុស្សធម៌ជួយដល់ជនរបគ្រោះ និងជនងាយរងគ្រោះ ទោះបីនៅទីឆ្ងាយដាច់ស្រយាល ឬពិបាកក្នុងការធ្វើដំណើរយ៉ាងណាក្តី ក៏មិនដែលមានការរើសរអើងនិងប្រកាន់និន្នាការអ្វីឡើយ ក្នុងពិធីនេះដែរ ត្រូវបានចែកអំណោយដល់គ្រួសាររងគ្រោះ ក្នុងមួយគ្រួសារទទួលបាន ភួយមួយ កន្ទេលមួយ មុងមួយ តង់មួយ ត្រីខមួយយួរ មីមួយកេស សារ៉ុងមួយ អង្ករ២៥គក ថវិកា៣ម៉ឺនរៀល។

លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ បានអគុណដល់ក្រុមការងារថ្នាក់ខេត្ត និងស្រុក រួមនិងការងាររបស់អ្នកស្ម័គ្រចិត្ត ដែលបានជួយក្នុងការងារមនុស្សធម៌ នៅក្នុងស្រុកស្ទោង ហើយជាការសោកស្តាយខ្លាំងណាស់ ចំពោះបាត់បងខូចខាតទ្រព្យសម្បត្តិដោយសារខ្យល់កន្ត្រាក់ តែទោះជាយ៉ាងណានោះក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺបានឆ្លើយតបនិងប្រធានបទ
នៃខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍន៍ក្រហមបានចែងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង ជាក់ស្តែងការជួយនេះគឺជាអំណោយតិចតួច ដែលមិនស្នើនិងការបាត់បង់បានទេ តែនេះជា តឹកចិត្ត ក្នុងការជួយគ្នាទៅវិញទៅមក ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានដោះស្រាយនោះទេ។
ដោយ. ប៊ុន រដ្ឋា