ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយពីទៅធ្វើចំការ ពេលត្រឡប់មក ផ្ទះវិញបានយកគ្រាប់បេ៤០ មួយគ្រាប់ ដែលរើសបានពីចំការយកមកផ្ទះ ហើយក៏បានដំយកដែកធ្វើអេតចាយ លុះដំត្រូវក្បាលគ្រាប់ ក៏បានផ្ទុះលាន់កក្រើកដី បណ្តាលឲ្យមាន មនុស្សស្រីវ័យចំណាស់ម្នាក់ ដែល ត្រូវបានគេដឹងថា ជាម្ចាស់ផ្ទះ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ព្រមទាំងមនុស្សប្រុសស្រីចំនួន ៥ នាក់បានរង របួសធ្ងន់ស្រាល ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ ។
ហេតុការនេះបានកើតឡើង កាលពីព្រឹកវេលាម៉ោង ៧.៣០ នាទី ថ្ងៃ២៣ ខែ ឧសភា ឆ្នាំ ២០១៤ ស្ថិតភូមិ សំពៅមាស ឃុំ សាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបណ្តាលមកផ្ទុះគ្រាប់បេ ស្លាប់ស្រីម្នាក់ដែលជាម្ចាស់ផ្ទះឈ្មោះ តុំ ភេទ ស្រី អាយុ ៧៨ឆ្នាំ ខណៈពេលដែលអង្គុយនៅលើគ្រែ ក្រោមផ្ទះ ចំណែក៤នាក់ ទៀតរងរបួសធ្ងួនឈ្មោះ សឿន សួរ អាយុ ៣២ឆ្នាំ ទី២ ឈ្មោះ ស៊ឹម ឡុងភេទ ប្រុស អាយុ ២៨ ឆ្នាំ ទី៣ វន់ ត ភេទ ប្រុស អាយុ ៤២ឆ្នាំ ចំណែក២នាក់ទៀត មិនស្គាលអត្តសញ្ញាណ ក្រោយពីកើតហេតុ សមត្ថកិច្ចបាន ដឹកជនរងគ្រោះមកមន្ទីរពេទ្យ បង្អែកខេត្តកំពង់ធំ ដើម្បីសង្គ្រោះបន្ទាន់។
តាមប្រភពពត៌មាន បានឲ្យថឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានរើសក្បាលគ្រាប់បេ មកពីចំការ ដែលមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រឯណោះ លុះមកដល់ផ្ទះដោយឃើញគ្រាប់បេ មានសភាពចាស់ ក៏នឹកស្មានថា វាមិនអាចផ្ទុះបាន ក៏បានយកមកដំ ដើម្បីយកដែកធ្វើអេតចាយ ខណៈពេលដែលមនុស្សជុំ គ្នា ផឹកស្រាទាំងព្រលឹម ក៏បានផ្ទុះតែម្តង ។