នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ ដឹកនាំដោយលោក មិន ឌីណា តំណាងអោយ លោក ទៀ សុខា ប្រធានសាខាបាននាំយកអំណោយនឹងថវិការទៅចែកជូនគ្រួសារដែលមានប្រពន្ធពពោះ៧ខែហើយមានជំងឺប្រចាំកាយ ព្រោះគ្រួសារក្រីក្រមានជីវភាពយ៉ាប់យ៉ឺនចងតង់ក្រោមដើមឈើ ដើម្បីកូនៗ០៨នាក់ទាំងក្នុងផ្ទៃ០៧ខែទៀតនោះ ជួបទុក្ខលំបាក ខ្លាំងណាស់ខណៈភ្លៀងខ្យល់រដូវដើមឆ្នាំនេះ ។ ដែលមានប្តីឈ្មោះ មីុ អីុ អាយុ៤៩ឆ្នាំនឹងប្រពន្ធមានឈ្មោះសំរិទ្ធ សុខលេង អាយុ៤២ឆ្នាំ នៅចំនុចភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុមាន ចំនួន១គ្រួសារ។ អំណោយដែលបានយកទៅចែកជូនរួមមានដូចជា៖
– អង្ករ. ៥០គីឡូ
– មី. ២កេស
– ត្រីខ. ២យួរ
– ទឹកត្រី. ២យួរ
– ទឹកស៊ីអុីវ. ២យួរ
– ប្រេងឆា ២ដប
– អំបិល. ២គីឡូ
– ស្ករស ២គីឡូ
– ប៊ីចេង. ២កញ្ជប់
– ថវិកា. ១លានរៀល