VIDEO ដី​សម្បទាន​សង្គមកិច្ច​ជនពិការ​ត្រូវបាន​ឈ្មួញ​ឃុបឃិត​គ្នា​ឈូសឆាយ​យក​ ស្រុកសន្ទុក

0

ខេត្តកំពង់ធំៈប្រជាពលរដ្ឋជាង៦០គ្រួសារ ដែលជាក្រុមគ្រួសារជនពិការ បានទទួលដីសម្បទានសង្គមកិច្ច ចំនួន១៧០០ហិចតា ដែលត្រូវបានអាជ្ញាធរបែងចែកអោយ សម្រាប់សាងសង់លំនៅដ្ឋានបានចំនួន១០០០ហិចតា នៅសល់៧០០ហិចតាជាដីរបស់ប្រជាពលរដ្ឋ ក្នុងនោះមានប្រជាពលរដ្ឋ អាស្រ័យផល ធ្វើផ្ទះនិងធ្វើចំការ តាំងពីឆ្នាំ ២០១០ រហូតមកដល់ពេលនេះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ដីចំនួន៧០០ហិចតា គឺជាដីរបស់ប្រជាពលរដ្ឋ ត្រូវបានលោក ឈុន និងលោក ផល មេភូមិសូងសាង និងលោក រដ្ឋ សុខហេង ឃុបឃិតគ្នា យកគ្រឿងចក្រមកឈូសឆាយ ដីរបស់ប្រជាពលរដ្ឋ ដែលបានអាស្រ័យផលជារៀងរាល់ឆ្នាំ ថែមទាំងបានឈូសដំណាំ ដំឡូង ឈូសផ្ទះរបស់ប្រជាពលរដ្ឋដើម្បីយកដីទៅលក់ឲ្យឈ្មួញ ថែមទាំងបានសុំទិញដីរបស់ប្រជាពលរដ្ឋ ក្នុងមួយហិចតា ១២០០ដុល្លា តែមានបងប្អូនខ្លះលក់ អ្នកខ្លះមិនលក់ ដោយសារខ្លាចការគំរាម គំហែងរបស់បុគ្គលទាំង៣នាក់ ថាសុំទិញតាមសម្រួលបើលក់គឺបានលុយខ្លះ តែបើមិនលក់ប្រយ័ត្នអត់បានអ្វីសោះ គឺក្នុងនោះត្រូវបានលោក ឈុន លោករដ្ឋ សុខហេង និងលោក ផល យកគ្រឿងចក្រចំនូន៣គ្រឿងមកឈូសឆាយដី តែពុំមានការហាមគាត់ពីសំណាក់អាជ្ញាធរបន្តិចឡើយ។
ដីសម្បទានសង្គមកិច្ចជនពិការស្ថិតនៅចំនុចត្រពាំផ្ទិល ស្ថិតនៅក្នុងភូមិសូងសាង ក្នុង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានឈ្មួញ ទាំង៣នាក់នេះប្លន់យកពីប្រជាពលរដ្ឋ ហើយយកមកលក់អោយឈ្មួញបន្តក្នុងតំលៃ ៣២០០ដុល្លា ទោះជាប្រជាពលរដ្ឋខំប្រឹងអង្វរករដល់អាជ្ញាធរ ជាច្រើនឲ្យជួយដោះស្រាយ តែហាក់គ្មាន អ្នកណាម្នាក់អើពើនោះឡើយ តែសម្រាប់ប្រជាជនណាមិនលក់ ក៏ត្រូវបានគេឈូសយកដែរ ។
សូមស្តាប់បទសម្ភាសរបស់តំណាងប្រជាពលរដ្ឋ ដែលត្រូវបាន លោក ឈុន លោក ផល និងលោក រដ្ឋ សុខហេង ឃុបឃិតគ្នាយកដីរបស់ពួកគាត់ ។