ប្រជាពលរដ្ឋ​ក្នុងភូមិ​ថ្មី​ជាង​២០​រយ​គ្រួសារ​ស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក​សូទ្រនិគម ជួយ​ព​ន្លឿ​ន​ការដោះស្រាយ​បើកផ្លូវ​ពីរ​ខ្សែ​ដែល​ត្រូវ​ម្ចាស់​អាជីវកម្ម​ឡឥដ្ឋ​ចាក់ដី​បិទ​រាប់​ឆ្នាំ​មកហើយ​

0

សៀមរាប៖ ប្រជាពលរដ្ឋប្រមាណជាពីររយគ្រួសារ រស់នៅក្នុភូមិថ្មី ឃុំគៀនសង្កែ ស្រុកសូទ្រនិគម បានទទូចសុំឲ្យអាជ្ញាធរស្រុកមេត្តាជួយពន្លឿន ការដោះស្រាយបើកផ្លូវក្នុងភូមិចំនួនពីរខ្សែដែលត្រូវ ម្ចាស់ទីតាំងឡឥដ្ឋមួយកន្លែងចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិរាប់ឆ្នាំមកហើយ។IMG_0296ប្រជាពលរដ្ឋបានឲ្យដឹងកាលពីរសៀលថ្ងៃទី២៨ ខែឧសភាថា តាំងពីដើមរៀងមកដល់ឆ្នាំ២០១៣ ប្រជាពលរដ្ឋក្នុងភូមិថ្មី តែងតែធ្វើដំណើរទៅមកតាមផ្លូវទាំងពីរនេះ។ ប៉ុន្តែដោយមានមហិច្ឆតាលោភលន់ នៅឆ្នាំ២០១៣ ម្ចាស់ឡឥដ្ឋឈ្មោះសូ មុំ បានធ្វើរបងបិទផ្លូវមួយខ្សែ មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើយ ជាពិសេស សិស្សសាលាក្មេងតូចៗពិបាក់ធ្វើដំណើរទៅសាលារៀននៅរដូវវស្សា ។
ប្រជាពលរដ្ឋបន្តថា នៅពេលដែលមានការបិទផ្លូវដូច្នេះពួកគាត់បាននាំគ្នាតវ៉ា ទៅអាជ្ញាធរជាបន្តបន្ទាប់ តែដូចជាមិនបានជាលទ្ធផលអ្វីសោះ លើសពីនេះ ម្ចាស់ឡឥដ្ឋខាងលើកាន់តែបានចិត្តដឹកដីមកចាក់គរកំពស់ដំបូលផ្ទះបិទផ្លូវមួយខ្សែហើយមួយខ្សែទៀតស្រេចតែអំពើចិត្ត។
ពាក់ព័ន្ធសំណូមពររបស់ប្រជាពលរដ្ឋនេះ អភិបាលស្រុក សូទ្រនិគម លោកម៉ក់ ប្រុស បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩នេះថា លោកបានចុះដោះស្រាយជាច្រើនដងរួចមកហើយ ដោយក្នុងនោះខាងភាគីម្ចាស់ឡឥដ្ឋបានសន្យាថា នឹងកាយដីនេះចេញវិញនៅពេលដែលខាងអាជ្ញាធរត្រូវការធ្វើផ្លូវនេះ ហើយទន្ទឹមនឹងនេះម្ចាស់ឡឥដ្ឋ ក៏បានធ្វើផ្លូវវាងជូនពលរដ្ឋដើរជាបណ្តោះអាសន្នដែរ។ លោកបន្តថា ទោះយ៉ាងនេះក្តីលោកនឹងចុះទៅពិនិត្យករណីនេះម្តងទៀត៕IMG_0304 IMG_0324 IMG_0311 IMG_0314 IMG_0313 ដោយ វេហាស៍