​នៅតែ​រកឃើញ​ទឹក​អា​សី​ុ​ដ​អា​សេ​ទិច​និង​ទំនិញ​អាហារ​ហួស​កាលកំណត់​

0

បន្ទាយមានជ័យ:មន្ត្រីកាំកុងត្រូលអះអាងថា ខ្លួននិងមន្ត្រីសមត្ថកិច្ចចម្រុះនៅតែរកឃើញទឹកអាសីុតអាសេទិចដែលអ្នកលក់បានយល់ច្រលំនិងបន្លំថាជាទឹកខ្មេះសម្រាប់បរិភោគ។
មន្ត្រីរកឃើញដូច្នេះខណ:រួមជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ុ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានចុះផ្សព្វផ្សាយអំពីច្បាប់អាហារនិងទំនិញខូចគុណភាព ហួសកាលកំណត់ប្រើប្រាសដល់ប្រជាពលរដ្ឋ និងអាជីវករជាអ្នកតាំងលក់ដូរនៅផ្សារអូរបីជាន់ភូមិ/ឃុំអូរបីជាន់ស្រុកអូរជ្រៅនិងផ្សារបឹងភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀតស្រុកថ្មពួកកាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៦។
លោក ហុង លៀងអនុប្រធានទី១ ទទួលបន្ទុកទីផ្សារនៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បាននិយាយថាៈមន្ត្រីកាំកុងត្រូលរបស់ខ្លួន សហការជាមួយមន្ត្រីនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងក្រសួង មន្ត្រីពាណិជ្ជកម្មបានរួមចុះត្រួតពិនិត្យគុណភាព កាលកំណត់ប្រើប្រាស អនាម័យ ការវេចខ្ចប់ របៀបនិងទីតាំងតាំងលក់ដូរ ប្រភពទំនិញ ប្រភេទទំនិញ…ដែលលក់ដូរក្នុងផ្សារអូរបីជាន់ស្រុកអូរជ្រៅនិងផ្សារបឹងត្រកួនស្រុកថ្មពួក ដែលផ្សារទាំង២ស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ។photo_2016-06-29_07-39-34 photo_2016-06-29_07-39-22 photo_2016-06-29_07-39-25 photo_2016-06-29_07-39-30
ក្នុងឱកាសត្រួតពិនិត្យទំនិញនិងការអប់រំណែនាំបន្ថែមឲ្យយល់ដឹងអំពីទំនិញនោះ សមត្ថកិច្ចបានរកឃើញនិងរឹបអូសទំនិញដែលហួសកាលកំណត់ប្រើ ខូចគុណភាពនិងហាមប្រើដូចជា:ត្រីខ ៣៨កំប៉ុង ទឹកអាសុីត ដបជ័រ រូបទន្សាយ ១០ដបទឹកក្រូច ១៩៨ដបទឹកដោះគោ ខ្លាឃ្មុំ ៤កំប៉ុង,ទឹកដោះគោឆៅ ៥ ប្រអប់។
ក៏បានត្រួតពិនិត្យ ស្ករ អំបិល សាច់ បន្លែ ជ្រក់ សាច់ក្រកនិងផលិតផលអាហារជាច្រើនទៀតដើម្បីរកគុណភាពនិងសារធាតុអវិជ្ជមានផ្សេងៗ។
តាមការដាក់ទីសពីលោកស៊ាន សុីណាត ប្រធានសាខាកាំកុងត្រូលខេត្តនោះ មន្ត្រីក៏បន្តតានដាននិងរឹបអូសទឹកអាសីុតអាសេទិច(Glocial Acid Acetic) ផលិតផលថៃដែលអ្នកលក់យល់ច្រលំឬបន្លំថាជាទឺកខ្មេះ(Vinergar) នោះ។
មន្ត្រីរំលឹកនិងព្រមានថា:អាសីុតអាសេទិចទឺកអាសុីតដែលគេប្រើបន្លំជាទឺកខ្មេះនេះ បើបរិភោគវាបង្កប៉ះពាល់ដល់គ្រឿងក្នុងដូចជាថ្លើម ប្រមាត់ ពោះវៀន ក្រពះ ..ហើយវាធ្វើចុះខ្សោយសម្ពាធឈាម និងនាំអោយកើតជម្ងឺមហារីកថែមទៀតមន្ត្រីព្រមានចាប់ខ្លួនអ្នកលក់ទាំងឡាយណាដែលបន្តល្មើស៕ដោយ:ឃិន គន្ធា