(ភ្នំពេញ)៖ជនត្រូវសង្ស័យជាចោរឆក់ម្នាក់ ត្រូវបានកម្លាំង សន្តិសុខដេញតាមឃាត់ខ្លួនភ្លាមៗប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ បន្ទាប់ពីធ្វើសកម្មភាព (ឆក់យកiPad3G)ពីជនរងគ្រោះបានសម្រេចតែរត់មិនរួច ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៦ នៅចំណុច មុខផ្ទះលេខB២១ ផ្លូវV១៦ ក្រុមទី២ ភូមិទួលគោក
សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្ក៑ បានបញ្ជាក់ថា មុនកើតហេតុ ជនរងគ្រោះកំពុង អង្គុយលេងលើបង់មុខផ្ទះ ដោយទុក iPad3G នៅលើផ្លូវ របស់ខ្លួន ខណនោះស្រាប់តែលេចមុខជនត្រូវសង្ស័យម្នាក់ ជិះម៉ូតូម៉ាកHONDAឌ្រីមសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០ ១៤ ពាក់ស្លាកលេខ ភ្នំពេញ១CQ១៧៩២មកឈប់ក្បែរ ជនរងគ្រោះចុះដើរមកធ្វើសកម្មភាពឆក់ iPad3Gភ្លាមៗពី ជនរងគ្រោះរួចរត់ឡើងម៉ូតូដើម្បីគេចខ្លួន។ប៉ុន្តែជនសង្ស័យជាចោរឆក់រត់មិនរួចឡើយពីព្រោះត្រូវជនរងគ្រោះស្រែកថាចោរផ្អើលឆោរឡោដល់កម្លាំងសន្តិសុខដែលយាមកាមនៅបុរីនិងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កសហការដេញតាមឃាត់ខ្លួនក្របួចជនសង្ស័យជាចោរឆក់ភ្លាមៗផងដែរ រួមទាំងដក ហូតម៉ូតូ១គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព ។យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្ក បានបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះស៉ិន នូវីសា ខា ភេទស្រី អាយុ៦៤ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាង លើ។ចំណែកជនសង្ស័យជាចោរឆក់ឈ្មោះសន រី ហៅសានរី ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់ នៅនៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ៩០៧ ក្រុម១៥ ភូមិទួលសង្កែ សង្កាត់ទួលសង្ក ខណ្ឌឫស្សីកែវ ។យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កបានបញ្ជាក់បន្ថែមថា ក្រោយឃាត់ខ្លួនជនត្រូវ សង្ស័យជាចោរឆក់ ដើម្បីបន្តស្រាវជ្រាវប៉ុន្មានម៉ោងក្រោយ កម្លាំងសមត្ថកិច្ចបានប្រគល់ iPad3G ១គ្រឿងជូនជនរង គ្រោះវិញផងដែរ។ដោយឡែកជនសង្ស័យជាចោរឆក់រួមជាមួយវត្ថុតាងមានម៉ូតូ១គ្រឿងត្រូវបានកម្លាំងនគរបាលមូលដ្ឋានធ្វើការបញ្ជូនទៅឃុំខ្លួនបន្តនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីរៀបចំកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ហាស់ កំសាន្ដ