ខេត្តព្រះសីហនុ៖ របាយការទាំងស្រុងរបស់អាវុធហត្ថឲដឹងថានៅថ្ងៃទី 30.05.2016 វេលាម៉ោង 00:24នាទីរំលងអាធ្រាត្រ ទទួលបានពត៍មានរាយការ មានជនបរទេសស្លាប់ឈ្មោះ SANCHEZOSCAR ភេទប្រុស កើតថ្ងៃទី 02.03.1951 សញ្ជាតិ កាណាដា កាន់លិខិតឆ្លងដែនលេខ HG 011900 សុពលភាពថ្ងៃទី 04.05.2025 បានចូលមកស្នាក់នៅ
ផ្ទះជួលរបស់ឈ្មោះ ព្រហ្ម ចំរើន ភេទប្រុសអាយុ 54 ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល នៅក្រសួងមហាផ្ទៃ ស្ថិតនៅក្រុមទី 19 ភូមិ 3 សង្កាត់ 3 ក្រុងព្រះសីហនុ កាលពីថ្ងៃទី 15.11.2013 ។
ផ្អែកតាមការពិនិត្យរបស់សមត្តកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញសន្និដ្ឋានថា សពស្លាប់ដោយជំងឺជរាពាទ(ហើមដៃ ហើមជើង) បច្ចុប្បន្នបញ្ជូនមកទុកនៅសាលរក្សាសពមន្ទីរពេទ្យបង្អែកខេត្ត រងចាំគ្រួសារ និងស្ថានទូតមកទទួល៕