កម្មករ​រោង​អ​រៀន​១០៨​បាន​ដួលសន្លប់​ដោយសារ​ក្លិនថ្នាំ​សម្លាប់​សត្វល្អិត​បន្ទាប់​បាញ់​ហើយ​លាង​សម្អាត​មិនបាន​ល្អ​

0

កំពង់ស្ពឺ ៖ កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែង បានដួលសន្លប់បន្តបន្ទាប់គ្នា ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ប៉ុន្តែមិនកម្មករ ការនីណាម្នាក់រងគ្រោះធ្ងន់ធ្ងរឡើយ ។photo_2016-05-30_13-27-13ករណីកម្មករដួលសន្លប់នេះ បានកើតមានឡើងម៉ោង ១០ និង ៣០នាទី នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងនៅរោងចក្រ អរៀន កាត់ដេរសំលៀកបំពាក់ នៅភូមិចំការរដ្ឋ ឃំុវល្លិស ស្រុកសំរោងទង មានកម្មករចំនួន ១០៨នាក់ដួលសន្លប់ ប្រុស ០១នាក់ ក្នងចំណោមសរុប ១២០០នាក់ ។លោកវរ:សេនីយ៍ទោ ឃុត សុផល អធិការនគរបាល សំរោងទង បានប្រាប់ថា ក្រុមកម្មករបានដួលសន្លប់ខណ:ពេលកំពង់ធ្វើការងារ ដោយមានអាការៈ ទន់ដៃជើង ដួលតៗគ្នាតែម្តង ។ លោកបានបន្តថា តាមការសន្និដ្ឋានមូលហេតុបណ្តាលឱ្យមានការដួលសន្លប់មកពី កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះ ក្រុមហ៊ុនបានបាញ់ ថ្នាំសម្លាប់សត្វល្អិតនៅក្នុងអាគាររោងចក្រទាំងមូល ហើយបានបើកទ្វារអាគារចំហរចោលអោខ្លឹនថ្នាំចេញរយៈពេល1យប់ហើយតែខ្លឹនចេញមិនទាន់អស់ និងលាងសម្អាតមិនបានល្អទើប បន្សល់នូវក្លិនអាក្រក់រហូតកម្មករទ្រាំលែងបានពុលដួលសន្លប់ និងភ័យស្លន់ស្លោរសន្លប់តៗគ្នា បែបនេះ ។លោកអធិការបញ្ជាក់ថា ដោយសារកម្ម ការិនីមួយចំនួនមានកម្លាំងខ្សោយ ភិតភ័យផង នោះទើបសន្លប់តាមគ្នា ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងឃ្លីនិចឯកជនថ្នល់ទទឹង ដើម្បីជួយសង្គ្រោះ និងគ្មានអ្នកធ្ងន់ធ្ងរឡើយ ។ កម្មករមិនសន្លប់ក្រុមហ៊ុនបានអោយវិលត្រឡប់ទៅផ្ទះវិញ ចៀសវាងមានបញ្ហាធ្ងន់ធ្ងរលើសពីនេះទៀត ។
បញ្ជាក់រាល់ការព្យាបានរបស់កម្មកររបបសន្តិសុខសង្គម និងរោងចក្រទទួលខុសត្រូវទាំងស្រុង ៕photo_2016-05-30_13-27-16 photo_2016-05-30_13-27-06 photo_2016-05-30_13-27-11