រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង​​ស្នងការដ្ឋាន​នគ​បាល​ខេត្តរតនគិរី​ប្រគល់​ជូនទៅ​ឲ្យ​អធិការដ្ឋាន​នគ​បាល​ចំនួន​៤​ស្រុក​

0

ខេត្តរតនគិរី៖ រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងត្រូវបានស្នងការដ្ឋាននគរបាលខេត្តរតនគិរីប្រគល់ជួនអធិការដ្ឋាននគរបាលចំនួន៤ស្រុក។នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នៅស្នងការដ្ឋានគរបាលខេត្តបានធ្វើពិធីប្រគល់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងដល់photo_2016-05-30_13-43-37នគរបាលស្រុកចំនួន៤ក្រោមអធីបតីភាពលោក លី វិន្ទ អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី។កងកម្លាំងអធិការរដ្ឋានទាំង៤ស្រុកបានមកទទួលរថយន្តពន្លត់អគ្គីភ័យដល់កន្លែងស្នងការតែម្តង។នៅក្នុងកម្មពិធីប្រគល់រថយន្តនោះផងដែរលោកឧត្តមសេនីយ៍ត្រី ងួន គឿនស្នងការនគបាលខេត្តបានឲ្យដឹងថា រថយន្តចំនួន៤គ្រឿងនេះបញ្ជូនទៅអធិការដ្ឋានចំនួន៤ស្រុកទី១ស្រុកកូនមុំ ទី២ ស្រុកវ៉ើនសៃទី៣ ស្រុកអណ្តូងមាស ទី៤ ស្រុកបរកែវ។លោកស្នងការបានសង្កត់ធ្ងន់ថាអំណោយរថយន្តខាងលើនេះដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនិងយកចិត្តទុកដាក់របស់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍នគរបាលជាតិដែលបានផ្តល់រថយន្តអគ្គីភ័យចំនួន៤គ្រឿងកាលពីថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៦ឲ្យស្នងការនគរបាលខេត្តរតនគិរី ដើម្បីជួយសង្គ្រោះនិងពន្លត់អគ្គីភ័យនៅពេលឃើញប្រជាពលរដ្ឋមានគ្រោះថ្នាក់អគ្គីភ័យកើតឡើង។

ឆមាសទី០១ឆ្នាំ២០១៦អគ្គីភ័យក្នុងខេត្តរតនគិរីមាន៖គ្រោះថ្នាក់អគ្គីភ័យកើតឡើង៦លើកក្នុងនោះមានឆេះព្រៃ១លើកឆេះរោងសិប្បកម្ម១លើក(ក្នុងក្រុងបានលុង)ឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង(ក្នុងស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាសស្រុកវ៉ើនសៃ)ឆេះផ្ទះចំការ២ខ្នង(ក្នុងស្រុកលំផាត់)សម្ភារៈខូចខាត រួមមាន៖ ប្រាក់រៀល១១,៥០០,០០០រៀល, ដុល្លា១០០០$ ម៉ាស៊ីនសម្រាប់ឈូសឈើ១គ្រឿងម៉ាស៊ីនច្រៀកឈើរ១គ្រឿង ម៉ាស៊ីនកាត់ស្មៅ២គ្រឿង ម៉ាស៊ីនបាញ់ស្មៅ២គ្រឿង គ្រែម៉ុង២ ទូរទស្សន៍១និងឈើគ្រឿងផ្ទះ៨ម៉ែត្រគូប។ករណីអគ្គីភ័យទាំងនេះមួយចំនួនបានចេញទៅពន្លត់ទាន់ពេលប៉ុន្តែតំបន់ខ្លះឆ្ងាយដាច់ស្រយ៉ាលរថយន្តចេញអត់ទាន់ត្រូវបានអគ្គីភ័យឆេះខ្ទេចទាំងស្រុង។ក្នុងកម្មវិធីនោះដែរ ឯឧត្តមលី វិន្ទ អភិបាលរងខេត្តបានថ្លែងថាអធិការទាំង៤ស្រុកពេលទទួលរថយន្តទៅគឺបំរើឲ្យប្រជាពលរដ្ឋនៅពេលជួបហានិភ័យភ្លើងឆេះផ្ទះដោយយថាហេតុនិងជួយផ្សព្វផ្សាយបន្ថែមទៀតឲ្យប្រពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ហើយអំណោយរថយន្តទាំង៤គ្រឿងនេះរបស់ក្រសួងមហាផ្ទៃ និងអគ្គនគរបាលជាតិ។ឯឧត្តមអភិបាលរងខេត្តបានសង្កត់ធ្ងន់ទៅលើអធិការគ្រប់រូបត្រូវចេះថែរក្សានិងយកចិត្តទុកដាក់រថយន្តពន្លត់អគ្គីភ័យនេះឲ្យបានល្អហើយក្នុងមួយថ្ងៃត្រូវបញ្ឆេះរយះពេល១៥នាទីទៅ៣០នាទីដើម្បីរ៉ូដាសម៉ាសីុននិងផ្តល់ថាមពលដល់អាគុយនិងទ្រាមប្រេងម៉ាសូតចំនួន២០០លីត្រក្នុងអធិការនិមួយៗ៕photo_2016-05-30_13-43-40 photo_2016-05-30_13-43-34 photo_2016-05-30_13-43-31 ដោយ យក្ស ឡោម