ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៥ ត្រូវបានមន្ត្រីបរិស្ថានចាប់បាននៅចំណុច អូរពោតក្រោម ស្ថិតនៅភូមិពូទឺតឃុំប៊ូស្រាស្រុកពេជ្រាដា បច្ចុប្បន្នត្រូវបានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីសម្រេចលក់ឡៃឡុងស្ងាត់ៗ អោយប្រជាពលរដ្ឋប្រើប្រាស់ហើយកាលថ្ងៃទី១៦ខែឧសាភាឆ្នាំ២០១៦នេះក្នុងតម្លៃ១៨០០០ដុល្លាសហរដ្ឋអាមេរិក ហើយជុំវិញព័ត៌មានខាងលើត្រូវបានមហាជននានានៅខេត្តមណ្ឌលគិរី បានធ្វើការស្នើរសុំឲ្យលោកអភិបាលខេត្តមណ្ឌលគិរីនិងមន្ត្រីអនុវត្តច្បាប់ ព្រមទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដែលមានឯកឧត្តម សាយ សំអាល់ជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនោះ គួរតែឯកឧត្តមរដ្ឋមន្ត្រីជួយបើកការស៊ើបអង្កេតលើករណីនេះអោយបានស៊ីជំរៅផង ព្រោះលេចឮថាមានប្រធានមន្ទីរបរិស្ថានខេត្តលោក ឈិត សុផល និងលោក រ័ត្ន សុវណ្ណអនុប្រធានមន្ទីរបរិស្ថានខេត្តនិងជានាយកដែនជំរកសត្វព្រៃភ្នំណាំលៀរ ត្រូវបានគេសង្ស័យថាមានការឃុបឃិតគ្នាជាមួយអ្នកទិញ ព្រោះការលក់និងទិញខាងលើ មិនត្រឹមត្រូវតាមនិតិវិធីនៃផ្លូវច្បាប់។ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីបានធ្វើការសង្ឃឹមយ៉ាងមុតមាំទៅលើលោករដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងគោ លការណ៍កំណែទម្រង់ដ៏ស៊ីជំរៅរបស់ក្រសួងបរិស្ថាន និងដើម្បីជួយធ្វើការស្រាវជ្រាវរកឱ្យឃើញមន្ត្រីខិលខូចមួយចំនួនណាដែលបាននិងកំពុងអនុវត្តន៍ផ្ទុយពីគោលការណ៍ច្បាប់ របស់ក្រសួង។ពាក់ព័ន្ធករណីនេះលោក សារឿន ម៉ាប់ ភាគីអ្នកទិញត្រាក់ទ័រពីមន្ទីរបរិស្ថានចំនួន២គ្រឿង បាននិយាយថា រូបគេពិតជាបានទិញមែនគឺធ្វើការប្រគល់ទទួលនៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៦ដែលមានលោក រ័ត្ន សុវណ្ណអនុប្រធានមន្ទីរបរិស្ថានខេត្តនិង ជានាយកដែនជំរកសត្វព្រៃភ្នំណាំលៀរ ជា អ្នកស៊ីញ៉េប្រគល់។
លោក រ័ត្ន សុវណ្ណអនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីឲ្យដឹងថា មន្ទីរពិតជាបានធ្វើការប្រគល់ទទួលពិតមែនគឺខាងមន្ទីរធ្វើការផាកពិន័យអន្តរការ ប៉ុន្តែលោកមិនបានទំលាយប្រាប់ឱ្យដឹងចំនួនប្រាក់ដែលមន្ទីរធ្វើការផាកពិន័យនោះមានចំនួនប៉ុន្មាននោះឡើយ។លោក ឈិត សុផលប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី២៩ខែឧសភានេះអ្នកឆ្លើយឆ្លងព័ត៌មានយើងមិនអាចសុំការបំភ្លឺជុំវិញបញ្ហានេះបានទេដោយសារទូរស័ព្ទរបស់លោកទាក់ទងមិនបាន។លោក ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរី បានថ្លែងថាលោកពុំទាន់បានទទួលព័ត៌មាននេះនៅឡើយទេ បន្ទាប់ពីលោកបានទទួលដំណឹងនេះភ្លាមលោកនិងចាត់ចែងឲ្យមន្ត្រីជំនាញចុះស្រាវជ្រាវលើករណីនេះឲ្យបានជាក់លាក់បំផុតនិងរកឲ្យឃើញនូវមូលហេតុពិតរបស់វាថាការលក់ដូរវត្ថុតាងខុសច្បាប់នេះ ខាងមន្ទីរបរិស្ថានខេត្ត ធ្វើការផាកពិន័យត្រឹមត្រូវតាមនិតិវិធីដែរឬទេ?។ មន ម៉ារ៉េត