ខេត្តបាត់ដំប ង នៅវេលារសៀលម៉ោង៤.១៥នាទី ថ្ងៃទី២៩ខែឧសភាល្ងាចម៉ិញនេះមាន ករណីផ្ទុះ”ចង្ក្រានហ្គាស”ដែលកំពុងតែដាំបាយ បង្ករឲ្យមានការភ្ញាក់ផ្អើល ឆោឡោហៅគ្នីគ្នាក្បែរនោះឲ្យជួយពន្លត់អគ្គីភ័យ ដែលបានកើតឡើងនោះ ទាំងព្រលឹងចុងសក់អស់រយៈពេលប្រ មាណជា១៥នាទីទម្រាំពន្លត់បានដោយ សុវត្ថិភាពឡើងវិញនោះ…។ហេតុការដ៏អាក្រក់នេះ វាបានកើត ឡើងនៅចំណុច”ផ្សារបឹងឈូក” ស្ថិត នៅក្នុងក្រុុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំប ង នេះបើតាមការអះអាង ពីអ្នកស្រុករស់នៅក្បែរខាងគ្នានិងអ្នករត់ឡានតា ក់ស៊ី ដែលបានឈប់សំចតចាប់ម៉ូយនៅក្បែរនោះបង្ករឡើងដោយការផ្ទុះ
ចង្ក្រានហ្គាសនៅក្នុងផ្ទះអ្នកលក់សាំង ខណៈពេលកំពុងដាំបាយ…។ សាក្សីនៅកន្លែងកើតហេតុខាងលើ បានអះអាងឲ្យដឹងបន្ថែមទៀតថា នៅក្នុងហេតុការកើតឡើងនេះគឺសំណាងល្អហើយ..ដោយសារតែមានការជួយ អន្តរាគមន៍ ពីអ្នកជិតខាងផងនិងពីក្រុ មរថយន្តពន្កត់អគ្គីភ័យ របស់ស្នងការ ដ្ឋាននគរបាលខេត្ត ចំនួន០២គ្រឿង មកជួយបាញ់ពន្លត់បានទាន់ពេលវេលានោះទេ?…កុំអីឆេះម៉ត់ខ្ទេចខ្ទីអស់ទៅហើយ។ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា៖ឧបទ្ទវហេតុនេះ បានកើតឡើងពីផ្ទះលក់សាំងមួយកន្លែង នៅម្តុំ ផ្សារបឹងឈូក” ដែលម្ចាស់ផ្ទះឈ្មោះ សុ ភ័ក្ត្រភេទប្រុស អាយុ៣៤ឆ្នាំហើយបានរង របួសស្រាលនៅក្នុងហេតុការណ៍ដ៏អា ក្រក់នេះ។ មិនទាន់មានការអះអាងពី ការខូចខាតទ្រព្យសម្បត្តិក្នុងហេតុការនេះនៅឡើយនោះទេ…ហើយសមត្ថកិច្ចក៏កំពុងតែបន្តសាកសួរព័ត៌មានពីហេតុកើតឡើងនេះដែរ៕.