ភ្នំពេញៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណះដែលជូបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូបុកជាមួយនិងរថយន្តក្រឡុកសុីម៉ង់ត៍ដែលបើកបញ្ច្រាស់ទិសគ្នា ។ក្នុងហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុមកចោមរោមមើលជាច្រើន រួមទាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងហេតុ កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវបេតុងទៅកាន់ព្រៃស ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះញ៉ែម សុផាន់ណា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ និងមានប្រពន្ឋដែលមានកូនក្នុងផ្ទៃជិតគ្រប់ខែផងដែរ។
បើតាមសម្ដីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបាននិយាយថាៈ ជនរងគ្រោះមុនពេលកើតហេតុ បានជិះម៉ូតូម៉ាកwave RSX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CZ.6614 ដែលមកពីទិញមីឆានៅផ្សារចំការដូង មកផ្ទះវិញ ដោយជិះម៉ូតូក្នុងទិសដៅពីកើតមកលិចតាមបណ្ដោយផ្លូវបេតុងព្រៃស ខណះមកដល់ចំណុចកើតហេតុក៏ត្រូវបានបុកគ្នាជាមួយនិងរថយន្តក្រឡុកសីុម៉ង់ត៍ មានស្លាកលេខ ព្រះសីហនុ 3A.3256 ដែលបើកបញ្ច្រាស់ទិសគ្នាចំពីចហៀងខាងមុខផ្នែកខាងស្ដាំពេញទំហឹងនិងអូសម៉ូតូជិត២០ម៉ែត្របណ្ដាលឲ្យបុរសម្នាក់ខាងម៉ូតូដួលបោកក្បាលទៅនិងថ្នល់ហូរឈាមស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តក៏បានបើកទ្វារត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនិងន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលសដ្ឋាននិងជំនាញបានចុះធ្វើការវាស់វែង យកម៉ូតូនិងរថយន្តក្រឡុកសីុម៉ង់ត៍នោះ ទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ។ដោយឡែកសពជនរងគ្រោះត្រូវសមត្ថកិច្ចជំនាញធ្វើកោសល្យវិឆ្ឆ័យ រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយៈជីម ភារ៉ា