អនុវត្តន៍តាមផែនការនែនាំរបស់ក្រសួងមហាផ្ទៃនឹអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីព្រឹកថ្ងៃ30,05,2016 លោកឧត្តមសេនីយត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប បានប្រគល់រថយន្តពន្លត់អគ្គីភ័យមួយគ្រឿងជូនអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរយកទៅប្រើប្រាស់ក្នុងមូលដ្ឋានរបស់ខ្លួនសំរាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាជនពេល
មានគ្រោះអគ្គីភ័យក៏ដូចជាជួយដឹកទឹកផ្តល់ជូនពលរដ្ឋក្នុពេលខ្វះខាតទឹកដោយអត់គិតថ្លៃ។
ចូលរួមក្នុងឱកាសនោះមានលោកស្នងការរងទទួលផែនបង្ការពន្លត់អគ្គីភ័យ ផែនគ្រប់
គ្រងធនធានមនុស្ស ការិយាល័យពាក់ព័ន្ធអធិការនគរបាលស្រុកដំណាក់ចង្អើរនឹងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។លោកស្នងការក៏បាននែនាំអំពីគោលការណ៍នៃការសង្គ្រោះទាំងបួនយ៉ាង ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺ៖លឿនទាន់ពេល,ប្រសិទ្ធិភាព,មិនប្រកាន់តំបន់ បក្សពួកនឹងតម្លាភាព ព្រមទាំងត្រូវត្រៀមកំលាំង24/24hហ្វឹកហ្វឺនប្រើប្រាស់ ថែទាំរថយន្តដើម្បីប្រើប្រាស់បានយូរអង្វែងនឹងត្រូវរៀបចំរោងដាក់ឲ្យបានត្រឹមត្រូវផង។ដោយឡែកអង្គភាពធនធានមនុស្ស នឹងអង្គភាពសាម៉ី ត្រូវសហការរៀបចំផែនការហ្វឹកហ្វឺនកំលាំង នាសប្តាហ៍ខាងមុខដើម្បីធានាអនុវត្តន៍តួនាទីប្រកបដោយប្រសិទ្ធភាព៕អត្ថបទ អួង វឹង