ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ១១នាក់ កាំងភ្លើងខ្លី១ដើមនិងគ្រឿងញៀនជាច្រើនគ្រាប់ត្រូវបានបញ្ជូនទៅតុលាការហើយ ក្នុងរយះពេល២ថ្ងៃចុងសប្តាហ៍។លោក ធិន សិុនដេត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីសំណាក់ឧត្តមសេនីយ៍ទោ អាត់ ខែម ជាស្នងការរួមសហការពីកម្លាំង នគរបាលក្រុងសិរីសោភ័ណ និងនគរបាលស្រុកមង្គលបុរី បានចេញប្រតិបត្តិការរយះពេល២ថ្ងៃជាប់គ្នាបង្ក្រាបបានជនសង្ស័យគ្រឿងញៀនប្រុសស្រីចំនួន១១នាក់ក្នុងនោះមានឈ្មោះសុខសារិកអាយុ២៨ឆ្នាំ ឈ្មោះ ហន សុខា ភេទប្រុស២៨ ជាម្ចាស់កាំភ្លើងខ្លី១ដើមនិងថ្នាំញៀននិងថ្នាំញៀនកាលពីថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ភ្នំពេជ្រផ្លូវទៅវត្តចំការខ្នុរ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងផ្ទះសំណាក់គ្មានយីហោមួយកន្លែងទៀត ក្នុងភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ជាមួយប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទក្រាមពណ៍សចំនួន ៣៩ កញ្ចប់និងប្រភេទគ្រាប់២គ្រាប់កាំភ្លើងខ្លីម”ារ៉ូឡូ១ដើមគ្រាប់៦គ្រាប់។
ការបង្ក្រាបជនសង្ស័យគ្រឿងញៀនលក្ខណៈទ្រង់ទ្រាយធំ នៅពេលនេះ ក្រោយពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមាន ជ័យ បានដាក់ចេញនូវវិធានការនិងបទបញ្ជាម៉ឺងម៉ាត់ដល់កម្លាំងនគរបាលក្រោមបង្គាប់គ្រប់ផ្នែកនិងជំនាញចេញបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខសុវត្ថិភាពឱ្យល្អប្រសើរឡើង៕ដោយ:ឃិន គន្ធា