ជាង​៨០​នាក់​ស្លាប់​ដោយ​ការវាយប្រហារ​តាម​អាកាស​នៅ​ប៉ា​គី​ស្ថាន​

​អ៊ី​ស្លា​ម៉ា​បាដ​៖ យ៉ាងហោចណាស់ មនុស្ស​ជាង​៨០​នាក់​បាន​ស្លាប់ បន្ទាប់​ពី​ការ​វាយ ប្រហា​រ តាម​ផ្លូវអាកាស​មួយ​បាន​ធ្វើឡើង​ដោយ​យោធា ប៉ា​គី​ស្ថាន ទាំង​កណ្តាល​យប់​ថ្ងៃ​អង្គារ​ស្ថិតនៅ​ភាគ​ពាយព្យ​ប្រទេស​។ នេះ បើ​តាម​ការផ្សាយ របស់ វេបសាយ​បរទេ​សអាល់​ហ្សា​ហ្សី​រ៉ា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​

២១ ខែ​ឧសភា ឆ្នាំ​២០១៤ កន្លងទៅនេះ ។​
​ប្រភព​ពី​យោធា​បាន​បន្ត​ឲ្យដឹងថា ការវាយប្រហារ​គឺ​បាន​ធ្វើឡើង​នៅ​ភាគ​ខាងជើង​ខេត្ត វ៉ា​ហ្សឺ​រី​ស្ថាន​( North Waziristan) ដោយ យោធា ប្រើប្រាស់​ឧទ្ធម្ភាគចក្រ និង យន្តហោះ​ចម្បាំង ក្នុង​ការវាយប្រហារ ទៅ​លើ​ទីតាំង​ជាច្រើន​កន្លែង​ដូចជា មី​រ៉ា​ន់​ស្ហា មៀ​អាលី ដា​ត្តា ខេ​ល និង​ហ្គូ​ឡាំ​ខាន ជាដើម ក្នុង​ខេត្ត​ភាគ​ពាយព្យ​ប្រទេស​មួយ​នេះ ដោយ​បាន​សម្លាប់​ពួក​សកម្មប្រយុទ្ធ​៣២​នាក់​។ (Miranshah, the main town of North Waziristan, and the Mir Ali, Datta Khel and Ghulam Khan areas.)​។​
​បើ​តាម​ប្រភព​ពី​បណ្តាញ​សារព័ត៌មាន​ក្នុងស្រុក បានឲ្យដឹងថា ប្រជាជន​យ៉ាង​ហោច​ណាស់ ៥០​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​នេះដែរ​( Local media said up to 50 people were killed in the attacks)៕​

pakistan pakistan1