ខេត្តកណ្តាល: ៈជនសង្សយ័២នាក់ ត្រូវបានឃាត់ខ្លួន ខណះជនសង្សយ័កំពុងធ្វើដំណើរយកគ្រឿងញៀនទៅប្រើប្រាស់ ។ បន្ទាប់ពីឃាត់ខ្លួន សាកសួររួចមកនគរបាលបានអះអាងថា ជនសង្សយ័ទាំងពីធ្លាប់ជាប់ពន្ធនាគារពីបទប្លន់ និងពីបទលួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង៥០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ។
លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាងបានប្រាប់អោយដឹងថា ជនសង្ស័យមាន ០២នាក់ដែលត្រូវឃាត់ខ្លួនទី១ឈ្មោះ ឡាច សុីដែន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ និងទី២- ឈ្មោះ ឡាច សុខុន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិកំពុងព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ ម្សៅក្រាមពណ៌ស សង្ស័យថាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច និងម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាគុបជ្រុង សេ៩០ ពណ៌ខ្មៅ គ្មានស្លាកលេខ ។
លោកអធិការបានប្រាប់អោយដឹងទៀតថា នៅថ្ងៃកើតហេតុ កម្លាំងអន្តរាគមន៍ស្រុក បានល្បាតនៅចំណុចកើតហេតុខាងលើ បានប្រទះឃើញជនសង្ស័យជិះម៉ូតូ រួចក៏បានឃាត់ធ្វើការត្រួតពិនិត្យបានរកឃើញគ្រឿងញៀនចំនួន ០១កញ្ចប់តូច រួចយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តកសាងសំណុំរឿងតាមនីតិវិធី។លោកបញ្ជាក់ថា៖ ឈ្មោះ ឡាច សុីដែន ធ្លាប់ជាប់ពន្ធនាគារនៅព្រៃស រយៈពេល៦ឆ្នាំ ករណីប្លន់ កាលពីឆ្នាំ២០០៤។- ឈ្មោះ ឡាច សុខុន ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈ ១ឆ្នាំ ៦ខែ ករណីលួច កាលពីឆ្នាំ២០១៤៕ ឆ ដា