ខេត្តកំពង់ឆ្នាំង៖ប្រជាពលរដ្ឋអ្នកនេសាទជាលក្ខណះគ្រួសារបានអោយដឹងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះថា៖បទល្មើសដាក់របាំងស្បៃមុងជាច្រើនរយរបាំងបានកើតយ៉ាងអា ណាធិបតេយ្យនៅចំណុចព្រុំប្រទល់៣ខេត្តនៅក្នុងបឹងទន្លេសាប ដែលពួកគាត់មិនបានឃើញសមត្ថកិច្ចជលផលខេត្តណាមួយចុះបង្ក្រាបនោះឡើយ។
បទល្មើសដាក់របាំងទាំងនោះគឺមាននៅចំណុចព្រែកក្របី ព្រែកអ្នកតាស្ដេចក្មេង ស្ថិតនៅក្នុងភូមិក្រចាប់ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ចំណុចព្រែកតាពិជ្យ រហូតដល់ជ្រោយស្ដី ស្ថិតនៅក្នុងភូមិផ្លូវស្ទឹង ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់។ ចំណុចព្រែកផ្សោត ព្រែកខ្វែងក្របី ព្រែកប្រទាល់ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វា យ ខេត្តកំពង់ធំ ត្រូវបានក្រុមជនល្មើសដាក់របាំងវែងៗស្ទើរតែរកផ្លូវបើកកាណូតលែងរួចទៅហើយ និងក្នុង១ថ្ងៃៗគេអាចចាប់ត្រីតូចៗ និងកំពឹសល្អិតៗបានពី៥តោនទៅ១០តោន។
ពាក់ពន្ធ័ករណីខាងលើនេះលោក ពុំ និមល នាយខណ្ឌ័រដ្ឋបាលជលផលខេត្តពោធិសាត់បានប្រាប់តាមទូរសព្ទ័នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះថា៖ បទល្មើសស្បៃមុងដែលកំពុងកើតឡើងមានក្នុងភូមិសាស្ត្ររបស់លោកគឺបានដឹងហើយ តែពេលនេះទឹកទន្លេនៅរាក់មិនអាចបើកកាណូតចូលទៅបង្ក្រាបបាននៅឡើយ គឺរង់ចាំទឹកឡើងបន្តិចទើបលោកដឹកនាំកម្លាំងចុះទៅបង្ក្រាបបាន គឺមិនអោយបទល្មើសស្បៃមុងកើតមានទៀតឡើយ។
ចំណែក លោក ប៉ែន សុវណ្ណរិទ្ធ នាយខណ្ឌ័រដ្ឋបាលជលផលខេត្តកំពង់ធំ ក៏បាននិយាយដូចលោក ពុំ និមល នាយខណ្ឌ័រដ្ឋបាលជលផលខេត្តពោធិសាត់ ដែរ។ បញ្ហានេះប្រជាពលរដ្ឋលើកឡើងថា ទឹកពិតជារាក់មែនតែជនល្មើសម្តេចគេបើកកាណូតប្រព្រឹត្តបទល្មើសបាន ចំណែកជលផលម្តេចក៏ទៅបង្ក្រាបមិនបាន ប្រហែលមកពីទទួលលុយគេទេដឹង។
ដោយឡែក លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងវិញ នៅ
ព្រឹកថ្ងៃទី២៩ ខែឧសភា នេះបានអោយដឹងថា៖ លោកមិនបានថាមានបទល្មើសដាក់របាំងស្បៃមុងនេះទេ ហើយបើមានពិតមែននោះ នៅថ្ងៃចន្ទ័ ឬអង្គារ៍ខាងមុខនេះ លោកនឹងចាត់តាំ
សមត្ថកិច្ចចុះទៅបង្ក្រាបហើយ តែលោកនិងសំណូមពរអោយជលផលខេត្តកំពង់ធំ និងខេត្តពោធិសាត់ចំមកបង្ក្រាបអោយបានព្រមៗផងដែរ ដើម្បីកុំអោយប្រជាពលរដ្ឋរិះគន់ថា ខ្លាំងអីតែជលផលខេត្តកំពង់ឆ្នាំង។
រឿងនេះប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម អេង ជាសាន ប្រធានរដ្ឋបាលជលផល
មេត្តាដឹកនាំសមត្ថកិច្ចចំរុះទាំង៣ខេត្តចុះមកបង្ក្រាបដោយផ្ទាល់ផងទើបដឹងច្បាស់ ជៀសវាងជលផលខេត្តមួយចំនួន ធ្វើជាត្រីងៀតឈ្លាតពង ឆ្លើយថាទឹករាក់មិនអាចចុះបង្ក្រាបបាននោះ
ចុះជនល្មើសម៉េចក៏ធ្វើបទល្មើសបាន៕