​បើកបរ​គោយន្ត​កន្ត្រៃ​មិន​គោរព​អ​ធិ​ភាព​ទៅបុក​រថយន្ត​របួសធ្ងន់​

0

ឧត្តរមានជ័យ៖ បុរសម្នាក់រងរបួសធ្ងន់បែកក្បាលខាងស្តាំ ក្នុងខណះពេលរូបគាត់បើកគោយន្តកន្ត្រៃរំលោភលើផ្លូវអធិភាពនៃគំនួសកណ្តាល ត្រូវបានរថយន្តមួយគ្រឿងបុកពីក្រោយ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩និង៥០ ស្ថិតក្នុងភូមិបន្ទាយចាស់ ឃុំនិងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ជនរងគ្រោះឈ្មោះ ហ៊ូត ម៉ូវ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិគោល ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មុខរបរធ្វើស្រែ របួសធ្ងន់ បែកក្បាលខាងស្តាំ។ចំណែករថយន្តខាងលើម៉ាកតាកូមាពណ៍សំបកឪឡឹក ពាក់ស្លាកលេខ បាត់ដំបង ២B-០៨៥១ បើកបរដោយឈ្មោះ សីុម យ៉ុង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរធ្វើស្រែគ្មានរបួស(ពាក់ខ្សែក្រវ៉ាត់)។IMG_3293 IMG_3292 IMG_3291បើតាមឃើញហេតុការណ៍បានអោយដឹងថា គោយន្តកន្ត្រៃនិងរថយន្តបើកបរស្របទឹសគ្នា ដោយគោយន្តកន្ត្រៃនៅខាងមុខ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែគោយន្តកន្ត្រៃដែលបើកបរម្នាក់ឯងនោះបានរ៉េចង្កូតហួសគំនួសកណ្តាលនៃផ្លូវជាង១ម៉ែត្រ ស្របពេលរថយន្តបើកបរពីក្រោយមកដល់ល្មមក៏បានកៀរគោយន្តផ្នែកខាងឆ្វេងបណ្តាលអោយគោយន្តនោះរ៉េចង្កូតជ្រុលទៅធ្លាក់ពីផ្លូវ សំណាងល្អមិនប៉ះពាល់ដល់អាយុជីវិត គ្រាន់តែរបួស ដោយដីចំណីផ្លូវដែលគោយន្តធ្លាក់ទៅមានសភាពស្មើរល្អ ទើបបណ្តាលអោយម្ចាស់គោយន្តរបួសបែកក្បាល ហើយបន្ទាប់ពីជួបហេតុការណ៍ខាងលើ ម្ចាស់រថយន្តនិងម្ចាស់គោយន្តកន្ត្រៃសម្រួលគ្នានៅនឹងកន្លែងនិងត្រឡប់ទៅគេហដ្ឋាន រៀងខ្លួន ហើយអ្នករងរបួសត្រូវបានបងប្អូនបញ្ជូនទៅមន្ទីរពេទ្យ៕