ឧត្តរមានជ័យ៖កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦. លោក ប៊ូ សាខន អភិបាលរងខេត្តឧត្តរមានជ័យ លោក ធិន ញ៉ាន ប្រធានមន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលតវ៉ានូវផលប៉ះពាល់ជាមួយក្រុមហ៊ុនអីណូហាយត្រូ ចិន ក្នុងនោះ លោកអភិបាលរងខេត្ត បានពន្យល់ណែនាំដល់ប្រជាពលរដ្ឋថា ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦និងមានក្រសួងហិរញ្ញវត្ថុចុះមកជួបបងប្អូនដើម្បីធ្វើការសំរ៉បសំរួលនឹងដោះស្រាយកង្វល់ដល់ពួកគាត់។ក្នុងការសន្យានោះផងដែរ ភាគីខាងប្រជាពលរដ្ឋ បានសំណូមពរដល់ លោកអភិបាលរងខេត្តសុំអោយជួយដោះស្រាយចែកជូនដល់ពួកគាត់អោយបានលឿនបំផុតព្រោះពេលនេះជារដូវបង្ករបង្កើនផល។បន្ទាប់ពីព្រមព្រៀងនូវពាក្យសន្យាពីអាជា្ញធរខេត្តហើយ ពួកគាត់ក៏បានរុំសាយទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕