​បុគ្គលិក​បំរុង​អង្គភាព​កំពង់ផែ​ម្នា​ក់រង​ការចោទប្រកាន់​សង្ស័យ លូច​ប្រេង​អង្គភាព​ជាប្រចាំ​មក​លក់​នៅ​ខាងក្រៅ

0

ខេត្តព្រះសីហនុ៖ បុរសម្នាក់ដែលគេអះអាងថា ជាបុគ្គលិកបំរុង(បុគ្គលិកមិនទាន់ពេញសិទ្ធិ)របស់ អង្គ ភាពកំពង់ផែស្វយត័ខេត្តព្រះសីហនុ ស្ទើររៀងរាល់ថ្ងៃគេតែងសង្កេតឃើញប្រើប្រាស់រថយន្តរបស់ អង្គភាពកំពង់ផែពាក់ផ្លាកលេ រដ្ឋ ២៥ .២.០១៧៨ ដឹកប្រេងម៉ាស៊ូត ជាច្រើនពីដុង មកលក់ឲ្យ អ្នក លក់ ប្រេង តាមចិញ្ចឹមផ្លូវ ក្បែរ អាហាដ្ឋាន(ជៀន ជៀន)ជាប់របង អង្គភាព ប្រិយ សណីយ៏ខាងមុខ ផ្សារ លើ ក្រុង ព្រះសីហនុ ដោយគេសង្ស័យថាប្រេងម៉ាស៊ូតទាំងអស់នោះជាប្រេងនាំចេញ ពីអង្គ ភាពកំពង់ ផែ។
.ជុំវិញភាពមិនប្រក្រតីខាងលើនេះ បើយោងតាមប្រភពពត៏មានពីរក្រុមអ្នក ផឹកការ ហ្វេ ក្នុង អាហារដ្ឋាន(ជៀន ជៀន)ជាច្រើននាក់បាននិយាយដូចៗគ្នាប្រាប់ឲ្យដឹងថា គេតែងតែបាន ឃើញ ជាប្រចាំ រថយន្តពាក់ផ្លាក់លេខរដ្ឋ ២៥ .២.០១៧៨ខាងលើនេះបានដឹកប្រេងម៉ាស៊ូត មកលក់ឲ្យ ឈ្មោះ ចែ ច្រិប ឈ្មូញលក់ប្រេងតាមចិញ្ចើមផ្លូវ ក្នុងមួយថ្ងៃចំនួនមួយលើកឬពីរលើកគឺ (ព្រឹក .ល្ងាច) ដោយក្នុងមួយលើក មិនតិចជាង១០ពីដុងនោះឡើយ (ពីរដុងចំណុះ៣០លិត្រ) លក់ហើយយកលុយ ភ្លាម ក៏ចេញទៅវិញបាត់។ហើយសកម្មភាពបែបនេះ បានកើតឡើង ជារៀងរាល់ថ្ងៃ រយៈពេលរាប់ខែ មកហើយ ។ដោយគេមិនដឹងថា ប្រេងម៉ាស៊ូតដ៏ច្រើនសន្ធិកសន្ធាប់ ដែលនាំយកមកលក់ជាប្រចាំបែប នេះ នាំចេញពីរប្រភព ណានោះទេ គ្រាន់តែចំណាំថា អ្នកដែលដឹកប្រេងយកមកលក់នោះជាមនុស្ស នឹងរថយន្តដ៏ដែលៗ ប៉ុណ្ណោះ។
.ពាក់ពន្ធ័ទៅនឹងបញ្ហារនេះត្រូវបានមន្ត្រីអង្គភាពកំពង់ផែម្នាក់សូមមិនបញ្ចេញឈ្មោះបាន លូច បង្ហើបប្រាប់ឲ្យដឹងថាបុរស់ដែលមានប្រេងម៉ាស៊ូត មកលក់ជាប្រចាំខាងលើនេះ ជាកូនប្រុសបង្កើត របស់ លោក ហួ ជាអ្នកបើកររថយន្តរដ្ឋបាលកំពង់ផែ ហើយបុរស់នេះក៏ជាអ្នកបើកបរថយន្តក្នុងអង្គ ភាពកំពង់ផែដូចគ្នា ប៉ុន្តែរមិនទាន់ពេញសិទ្ធិទេ(ជាបុគ្គលិកបំរុង) ហើយត្រៀមចូលជាបុគ្គលិក ពេញ សិទ្ធិ ជំនួស លោក ហួ ជាឪពុកនៅពេល លោក ហួ ចូលនិវត្តន៏។ 20160527_154800_resized Ca6 20160527_154750_resized
.នៅក្នុងជំនូប តាមទូរសព្ទ័ លោក ហួ ដែលត្រូវជាឪពុក បានទទូលស្គាល់ថា ប្រេង ដែល បុរស ជាកូន នាំយកទៅលក់នោះជាប្រេងរបស់ អង្គ ភាព កំពង់ផែមែន ប៉ុន្តែរមិនមែនបានន័យថា ជាប្រេង កូនគាត់ លូច ពីកំពង់ផែនោះទេ គឺជាប្រេង របបដែល កំពង់ផែបើកឲ្យប្រើប្រាស់សល់ ទើប នាំយកមកលក់ ដូចនេះ ហើយប្រេងសល់បែបនេះ មិនមានច្រើននោះទេគឺ ក្នុងមួយខែ សល់យ៉ាង ច្រើន ២ទៅ៣ពី ដុងតែប៉ុណ្ណោះ ។អ្វីដែលលោក ហួ និយាយ ថា របបប្រេងសល់ ក្នុងមួយខែចំនួន ២ទៅ៣ពីរដុង សា្តប់ ទៅ ដូចជាមិនសូវជាចាប់អារម្ភអ្វីប៉ុន្មាននោះទេ ប៉ុន្តែរអ្វីដែលគួឲ្យចាប់ អារម្ភ បំផុតគឺ កូនប្រុសគាត់បែរ ជា មាន ប្រេង ចំនួន ពីរ១០ទៅ២០ពីរដុង ដឹកមកលក់រាល់ថ្ងៃ ដោយគេ មិនដឹងថាប្រេងទាំងនោះជា ប្រេងរបបសល់ឬយ៉ាងណានោះទេ ។ទាំងនេះគឺជាបញ្ហារមិនប្រក្រតី មួយដែលថ្នាក់ដឹកនាំ របស់ អង្គភាពកំពង់ផែ គួធ្វើការពិនិត្យឡើងវិញជាបន្ទាន់ហើយដើម្បីមានវិធាន ការតាមផ្លូវច្បាប់ តែបើមិន អញ្ជឹងទេ ថ្ងៃក្រោយច្បាស់ជាយ៉ាប់ហើយ ពីព្រោះ បុគ្គល់ម្នាក់នេះ ចូលបំរើការងារមិនទានទទូលបាន មានសិទ្ធិ ស្របច្បាប់ផង គេហ៊ានប្រព្រត្តិ បែបនេះទៅហើយ ចុះទំរាំពេញគាត់ជាបុគ្គលិកពេញសិទ្ធិវិញនោះមិនដឹងជាយ៉ាង ណា នោះទេ ។
.ជាមួយគ្នានេះ លោក លូ គឹម ឈុន អគ្គនាយកំពង់ផៃស្វយត័ខេត្តព្រះសីហនុ ក្រោយពីរ ទទូល បាន នៅពត៏មានខាងលើនេះខ្លះៗរូចមក លោក បានផ្ញើរសារជាអក្សរ តាមប្រពន្ធ័ អេឡិច ត្រូនិច ចូលក្នុងគ្រុបអ្នកសារពត៏មាន ខេត្ត ព្រះសីហនុ ដោយលោក បញ្ជាក់ថា លោក អរគុណ ណាស់ចំពោះពត៏ មាននេះ ខ្ញុំនឹងឲ្យស្រាវជ្រាវករណីនេះនៅថ្ងៃចន្ទ័ខាងមុខ ៕