​(​សម្រាម​គរ​ដូច​ភ្នំ​ក្រោម​ស្ពាន​ប្រសូត្រ​យ៉ាង​អាណាធិបតេយ្យ​ពុំមាន​អាជ្ញាធរខេត្ត​ស្រុក​បើកភ្នែក​មើល​នោះទេ​)​

0

ខេត្តស្វាយរៀង៖សំរាមនៅក្រោមស្ពានឡើងគរដូចភ្នំយ៉ាងអាណាធិបតេយ្យពុំដែលមានអាជ្ញាធរពាក់ព័ន្ធចុះមកពិនិត្យមើលនោះទេដែលបណ្តោយឲ្យសំរាមហូរតាមទឹកដូចក្បូនអព្ចាឹង។ហើយប្រជាពលរដ្ឋបានរិះគន់អាជ្ញាធរស្រុកថាមិនដែលមានចាត់វិធានការទប់ស្កាត់ចំពោះអ្នកចាក់សំរាមនោះទេ។បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា៖សំរាមដែរគេយកមកចាក់នោះភាគច្រើននៅយប់គឺដឹកតាមម៉ូតូឬកង់យកមកចាក់ចូលព្រែកប្រសូត្រពីលើស្ពានប្រសូត្រតែម្តង។ហើយសំរាមដែរគេចាក់ចូលព្រែកនោះមានក្លិនស្អុយនិងចេញទឹកខ្មៅដែលនិងអាចបង្កឲ្យមានប៉ះពាល់ដល់ទឹកព្រែកមួយនេះផងដែរ។ម្យ៉ាងវិញទៀតការចាក់សំរាមជារៀងរាល់ថ្ងៃដូចច្នេះវានឹងធ្វើអោយព្រែកកាន់តែរាក់ជាក់ជាពុំខាននោះឡើយបើគ្មានការគិតគូរអើពើពីសំណាក់អាជ្ញាធរដែលមានការពាក់ព័ន្ធនោះទេ។ប្រភពដដែលបានអោយដឹងទៀតថាៈមិនត្រឹមតែបព្ហាាគំនរសម្រាមនោះទេព្រែកប្រសូត្រនាពេលបច្ចុប្បន្ននេះគឺមានសភាពរាក់អាចដើរកាត់បាននារដូវប្រាំងព្រមទាំងត្រូវបានរុក្ខជាតិដុះស្អេកស្កះគ្មានអ្នកជួយឈឺឆ្អាលនោះទេហើយអាចប្រឈមទៅនឹងបព្ហាាខ្វះប្រភពទឹកជាក់ជាពុំខានឡើយ។ពាក់ករណីនេះឯកឧត្តម សំ ថា អភិបាលស្រុកស្វាយទាបបានមានប្រសាសន៍តាមទូរស័ព្ទឲ្យដឹងថា៖ព្រែកប្រសូត្រនេះនាពេលកន្លងមកលោកបានអន្តរាគមន៍ដោយធ្វើការហាមឃាត់មិនឲ្យយកសំរាមមកចាក់នោះទេក៏ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាយកសំរាមមកលួចចាក់នៅទីនេះ។photo_2016-06-29_19-21-40 photo_2016-06-29_19-21-44 photo_2016-06-29_19-21-42
ហើយក៏មានអ្នកខ្លះមិនព្រមថង់ថ្លៃសេវាដឹកជញ្ជូនសំរាមនោះដែរពីព្រោះនៅស្រុកស្វាយទាបក៏មានក្រុមហ៊ុនសំរាប់ដឹកជញ្ជូនសំរាមផងដែរ។ដោយក្នុងមួយខែតម្លៃត្រឹមតែ៦០០០រៀលប៉ុណ្ណោះ។ដោយឡែកបញ្ហាកំប្លោក ឯកឧត្តម សោម សុធា ថាលោកនិងជួយស្តាចេញប៉ុន្តែមិនអាចយកចេញបាននោះទេដោយសារកំប្លោកបានចាក់ឬសជាប់និងដីដូច្នេះហើយយើងពុំមានឧបករណ៍យកកំប្លោកចេញនោះបានទេ។លោក កើត សារឿន ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងបានឲ្យដឹងថា៖កន្លងមកលោកប្រាប់ទៅលោកឃុំនិងខាងសាលាស្រុកស្វាយទាបអំពីបញ្ហាសំរាមនៅក្រោមស្ពានប្រសូត្រ៣ដងរួចមកហើយដែរព្រមទាំងបានទៅធ្វើពិធីបរិស្ថានអណាម័យឲ្យមើលថែមទៀតផងប៉ុន្តែមិនដឹងយ៉ាងមិចខាងឃុំស្រុកហាក់ដូចជាមិនសូវចូលរួមសហការនោះឡើយ។លោកប្រធានមន្ទីរបានបន្តឲ្យដឹងទៀតថា៖តាមអនុក្រិតលេខ១១៣ស្តីពីការគ្រប់គ្រងសំរាមគឺខាងក្រុងស្រុកជាអ្នកគ្រប់គ្រងដូច្នេះហើយលោកនិងចាត់ឲ្យមន្ត្រីចុះទៅពិនិត្យមើលម្តងទៀតនាពេលឆាបៗខាងមុខនេះ។ពីព្រោះបញ្ហាសំរាមគឺវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថានខ្លាំងណាស់៕