មេទ័ព​ថៃ ប្រកាស​ធ្វើ​រដ្ឋប្រហារ​យោធា ដាក់​បម្រាម​គោចរ​និង​បិទ​ព្រំដែន​

​បាងកក​៖ លោក​ប្រា​យុ​ធ ចាន់​អូ​ចា ដឹកនាំ​មេបញ្ជាការ​គ្រប់​ស្ថាប័ន នៃ​កងកម្លាំង​ប្រដាប់អាវុធ​រួមមាន​ទាំង​កងទ័ពជើងទឹក និង​ជើង​អាកាស​ផង ថ្លែង​តាម​ទូរទស្សន៍​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ពី​ការធ្វើ​រដ្ឋប្រហារ ចល័ត​កម្លាំង និង​បិទ​ព្រំដែន ដោយសារ​ស្ថានការណ៍​មាន​

ភាពអសន្តិសុខ (Thai Army Commander-in-Chief Gen Prayuth Chan-ocha on Thursday declared a coup)​។​
​តាម​ប្រមុខ​មេទ័ព​ដែល​ប្រែ​ក្រឡាស់សម្តី​១៨០​អង្សា​រូបនេះ បាន​និយាយថា រដ្ឋប្រហារ​នេះ​ដោយសារ​ស្ថានការណ៍​មាន​ភាពអសន្តិសុខ អាចឈាន​ទៅ​រក​ការ​បង្ហូរឈាម ដែល​បង្ក​ផលប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​ជីវិត ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ។​ការធ្វើ​ដូច្នេះ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ប្រទេស បង្កើតឲ្យមាន​ការផ្សះផ្សា និង​សាមគ្គី​ជាតិ រហូតដល់​មានការ​កំណែទម្រង់​នយោបាយ សេដ្ឋកិច្ច សង្គម ដែល​គ្រប់​ភាគី​អាច​ទទួលយកបាន​។ 
​គណៈកម្មការ​សន្តិសុខ​ជាតិ ដែល​មាន​សមាជិក​ចូលរួម​ពី​កងទ័ពជើងគោក អគ្គបញ្ជាការ​កងទ័ព​ថៃ កងទ័ពជើងទឹក និង​អាកាស រួមទាំង​អគ្គស្នងការ​នគរបាល​ជាតិ មាន​សំឡេង​ជា​ឯកច្ឆន្ទ ប្រកាស​កាន់កាប់​អំណាច​គ្រប់គ្រង​ដោយ​យោធា​ទាំងស្រុង នៅវេលា​ម៉ោង ១៦ និង​៣០​នាទី​តទៅ​។ លោក​ប្រា​យុ​ធ ចាន់​អូ​ចា និយាយថា ៖ "In order for the country to return to normal quickly, the National Peace Keeping Committee comprised of the army, the Thai armed forces, the Royal Air Force and the police need to seize power as of May 22 at 4.30 pm," ។​
​បន្ទាប់​ពី ប្រកាស​គ្រប់គ្រង​ប្រទេស​ថៃ​ទាំងមូល​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​យោធា​ថៃ​បាន​ប្រកាស​ដាក់​បម្រាម​គោចរ​នៅ​ទូទាំង​ប្រទេស​ចន្លោះ​ពី​ម៉ោង ១០​យប់ ដល់​ម៉ោង​៥​ភ្លឺ (Thailand's military imposed a nationwide curfew from 10 pm (1500 GMT) to 5 am (2200 GMT) after the coup,)​។ មធ្យោបាយ​សាធារណៈ​ដូចជា រទេះភ្លើង​ក្នុង​ក្រុង​ត្រូវ​បិទ​មិន​អោយ​ដំណើរការ​នៅ​ម៉ោង​៩​យប់​។ បណ្តាញសារព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​ត្រូវ​ផ្អាក​ដំណើរការ​ដូចគ្នា​។ បណ្តា​ច្រក​តាម​ព្រំដែន​មួយ​ចំនួន​ជាមួយ​កម្ពុជា​ក៏​ត្រូវ​បិទ​ផងដែរ​។​
​ទោះបីជា​យ៉ាងណា គណៈកម្មការ​សន្តិសុខ​ជាតិ អំពាវនាវ​ទៅ​កាន់​ប្រជាពលរដ្ឋ​ថៃ​ទាំងអស់ បន្ត​រស់នៅ និង​ប្រកប​របរ​ចិញ្ចឹមជីវិត​ជា​ធម្មតា​។ មន្ត្រីរាជការ​បន្តការងា​រ​ជា​ប្រក្រតី ខណៈ មន្ត្រី​ទូត អគ្គ​កុងស៊ុល អង្គការ​អន្តរជាតិ រួមទាំង​ជន​បរទេស​ស្នាក់នៅ ក្នុង​ប្រទេស​ថៃ ស្នាក់នៅ និង​បន្ត​ការងារ​ដូច​ធម្មតា​។ 
​ប៉ុន្តែ​សម្រាប់​អ្នកនយោបាយ អ្នកពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ដោះស្រាយ​តាម​ការអំពាវនាវ​របស់ ប្រមុខ​មេទ័ព ចាន់​អូ​ចា តាំង​ពី​ម្សិលមិញ រហូត​ដល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវ​ឃាត់ខ្លួន​ទាំង អស់ ហើយ​ក្រុង​បាងកក​ត្រួតត្រា​ដោយ​កងកម្លាំង​កងទ័ព ប្រដាប់​ដោយ​អាវុធ យុទ្ធភណ្ឌ និង​កាន់កាប់​ទីតាំង​សំខាន់ៗ​រួចជាស្រេច​៕ 

Thai protester Thailand army