ថ្នាក់​យោធភូមិភាគ​ឯកភាពគ្នា​ពង្រឹង​សន្តិសុខ និង​ស្ថេរភាព​តាម​បណ្តោយ​ព្រំដែន​ក្រុមការងារ​ព្រំដែន​កម្ពុជា ថៃ​

0

សៀមរាប៖ ក្រុមការងារព្រំដែន នៃយោធភូមិភាគទី៤របស់កម្ពុជា និងក្រុមនៃយោធភូមិភាគទី២របស់ប្រទេសថៃ បានជួបប្រជុំគ្នាជាលើកទី១៩ សម្រាប់កិច្ចសហប្រតិបត្តិការរបស់ខេត្តនៃប្រទេសទាំងពីរដែលជាប់ព្រំដែន។IMG_0355កិច្ចប្រជុំនេះបានធ្វើឡើងពេញមួយថ្ងៃ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅខេត្តសៀមរាប។
មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជា លោកឧត្តមសេនីយ៍ឯក ជា ម៉ន បានថ្លែងថា កិច្ចប្រជុំនេះ គឺក្នុងគោលបំណងបង្កើនចំណងនៃកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យខេត្តខ្មែរនិងថៃ ដែលជាប់ព្រំដែនគ្នា មានសន្តិសុខល្អ ព្រមទាំងស្ថិរភាពនៅតាមបណ្ដោយព្រំដែនកាន់តែរឹងមាំ ហើយនាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងសងខាង។ លោកបន្តថា កិច្ចប្រជុំនៃគណកម្មការព្រំដែនថ្នាក់ ភូមិភាគថៃ-កម្ពុជាពេលនេះគឺឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ ដោយស្មោះត្រង់ជាមួយគ្នា ដើម្បីបង្កើតឱ្យមានសន្តិសុខ នៅតាមបរិវេណព្រំដែន ហើយភាគីកម្ពុជា បានជជែកអំពីការបង្កលក្ខណៈឱ្យងាយស្រួល ដល់ប្រជាពលរដ្ឋខ្មែរ-ថៃដែលនៅខេត្តជាប់ព្រំដែនគ្នាក្នុងការឆ្លងដែន ដើម្បីប្រកបរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ។ភាគីកម្ពុជា-ថៃ គាំទ្រដល់ការឆ្លងដែនស្របច្បាប់ ដោយធានាឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានជីវភាពប្រសើរ ព្រមទាំងភាពសុខដុមរម្យនា។ក្រៅពីនេះថ្នាក់យោធភូមិភាគទី២របស់ថៃ និងយោធភូមិភាគទី៤របស់ខ្មែរ ក៏បានគិតគូរទៅដល់គោលការណ៍នៃការបើកច្រកព្រំដែន ដើម្បីលើកកំពស់ដល់ច្រកឆ្លងដែនអនុគ្រោះ សម្រាប់វិស័យពាណិជ្ជកម្ពុជា ការលក់ដូររបស់ប្រជាពលរដ្ឋ ខ្លះៗ ដោយចង់ឱ្យក្លាយទៅជាច្រកអន្តរជាតិ សម្រាប់អនាគតដែរ។ចំណែកមេបញ្ជាការយោធភូមិភាគទី២ ឧត្តមសេនីយ៍ទោ វិឆ័យ ឆែ ច.ហ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍របស់ភាគីកម្ពុជា និងសម្តែងនូវក្តីសោមនស្សក្រៃលែង ក្នុង ឱកាសបានមកចូលរួមកិច្ចប្រជុំជាមួយភាគីកម្ពុជានាពេលនេះហើយបានអបអរសាទរចំពោះភាពជឿនលឿនព្រមទាំងកិច្ចសហប្រតិបត្តិការពីភាគីកម្ពុជាក្នុងការដោះស្រាយនូវបញ្ហាការងារសន្តិសុខក្នុងតំបន់ព្រំដែន ដែលជាការ លើកស្ទួយភាពទំនាក់ទំនងដ៍ល្អជាមួយគ្នា ក្រៅពីនោះបានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការក្នុងការជួយ គ្នាទៅវិញទៅមកផងដែរ។លោកបន្តថា កិច្ចសហប្រតិបត្តិការនានាខាងដើមក្រៅពីជួយជម្រុញដល់ការអនុវត្តភារកិច្ចរបស់សមត្ថកិច្ចមន្ត្រីរាជការ នៃប្រទេសទាំងពីរតាមបណ្តោយព្រំដែនឲ្យមានភាពងាយស្រួលក្នុងនោះក៏បានឆ្លុះបញ្ចាំងឲ្យឃើញនូវការទំនាក់ទំនងមិត្តភាពដ៏ល្អជាមួយគ្នា និងបានបញ្ជាក់ច្បាស់ពីគោលជំហរនិងបំណងដ៏ល្អរបស់កម្ពុជា ក្នុងការលើកស្ទួយ គាំទ្រកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍តាមបណ្តោយព្រំដែនឲ្យមានសន្តិសុខ ស្ថិរភាព សុវត្តិភាព ពិតប្រាកដ ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
កិច្ចប្រជុំពេលនេះ មានការព្រមព្រៀងគ្នាយ៉ាងប្រសើរចំពោះប្រតិបត្តិការនៃភាគីទាំងពីរ ដែលតែងសហការគ្នារហូតមក ព្រមទាំងរួមគ្នារិះរកវិធានការដោះស្រាយបញ្ហា ដែលនៅសេសសល់ ដើម្បីដាក់សំណើរទៅជូនគណកម្មការព្រំដែននៃប្រទេសទាំងពីរផងដែរ៕IMG_0359 13329776_1735068133399131_1281667250_n វេហាស៍