ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​កោះ​ញែក របស់​ពួក​ឈ្មួញ​នៅ​ខេត្តរតនៈគិរី ដោយ​រលូន​មិនមាន​ការបង្ក្រាប​ពី​សមត្ថកិច្ច និង​ជំនាញ​នៅ​ប្រចាំការ​នៅក្នុង​ស្រុក​កោះ​ញែក​

0

មណ្ឌលគិរី៖ ការដឹកជញ្ជូនឈើខុសរបស់ពូកឈ្មួញខាងខេត្តរនៈគិរី ដោយដឹកចេញពីស្រុកកោះញែកនៅតែមានការដឹកជញ្ជូនជារៀងរាល់យប់ មិនមានការទប់ស្កាត់ និងបង្ក្រាបពីសមត្ថកិច្ច និងជំនាញមួយចំនួនដែលនៅប្រចាំការនៅក្នុងស្រុកកោះញែក ។

ពលរដ្ឋនៅក្នុងស្រុកកោះញែកបានលួចខ្សឹបឲ្យដឹងថា ការចរាចរដឹកជញ្ជូនឈើខុសច្បាប់មានជារៀងរាល់យប់ របស់ពួកឈ្មួញ មិនដែលឃើញមានការបង្ក្រាបម្តងឡើយ ហើយពលរដ្ឋបានដាក់ការសង្ស័យថាប្រហែលត្រូវរូវគ្នជាលក្ខណៈជាប្រព័ន្ធហើយទេដឹង ដូចពាក្យចាស់ថាចូលស្ទឹងតាមបទហើយមើលទៅបើមិនអញ្ជឹង មិចក៏បទល្មើសដឹកចេញទៅបានដោយរលូនមិនមានការបង្ក្រាបដូច្នេះ ។ពលរដ្ឋបានបន្តថា ការដឹកឈើខុសច្បាប់នេះសុទ្ធតែដឹកឆ្លងកាត់កន្លែងសមត្ថកិច្ច និងជំនាញមួយចំនួនដូចជាទីស្នាក់ការអាវុធហត្ថស្រុកកោះញែក ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំរយ៉ ក្នុងស្រុកកោះញែក ដែលឈរជើងនៅតាមដងផ្លូវនោះ មិចមើលមិនឃើញ មិនមែនដឹកតែមួយយប់ឯណា។

ពួកគាត់មានតែសង្ឃឹមខាងថ្នាក់លើទេ ដែលអាចទប់ស្កាត់បាន បើមិនដូចឆ្នោះទេ ព្រៃឈើគ្មានសេសសលទៀតទេ បើនៅតែមានការដឹកជញ្ជូនអញ្ចឹងទៀតនោះ ។ពួកគាត់បានបន្តទៀតថាមានតែសំណូមពរទៅចៅហ្វាយខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី សូមមានវិធានការចុះបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់នេះ បើមិនអញ្ចឹងទេការដឹកជញ្ជូនឈើនៅតែមានដឹកដដែលនឹង៕ដោយប៊ូស្រា

photo_2016-06-01_17-46-49 photo_2016-06-01_17-46-47