ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ផឹកស្រាស្រវឹងខឹងសម្បាជាមួយប្រពន្ធ បានឡើងទៅលើចុងពោធិ៍ បុ៉នប៉នលោតសម្លាប់ខ្លួនបង្កអោយមានការភ្ញាក់ផ្អើលមួយ អស់មនុស្សម្នា សមត្ថកិច្ច ប្រជាការពារ កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបុរីបុ៊ន ហួរ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ដពោធិ៍សែនជ័យ ។
បុរសខាងលើមានឈ្មោះជ័យ វណ្ណឌី អាយុ៤៧ មុខរបជួលលក់ទឹកអំពៅនៅផ្ទះ ចំណែកប្រពន្ធឈ្មោះ រស សុភា អាយុ៣៧ ស្នាក់នៅក្នុងបូរីប៊ុនហួ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានកូនប្រុសម្នាក់ក្នុងបន្ទក់គ្រួសារ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថានៅមុនពេលកើតហេតុបុរសខាងលើបានសុំលុយបុរសម្នាក់ទៀតដែលនៅផ្ទះជិតកន្លែងប្រពន្ធលក់ទឹកអំពៅចំនួន៥០០រៀលដើម្បីយកទៅផឹកស្រា។ បន្ទាប់ពីផឹកស្រារួចបុរសខាងលើបានរត់សំដៅទៅដើមពោធិ៍និងឡើងទៅលើពាក់កណ្តាលដើមកំពស់ប្រហែល៥ទៅ៦ម៉ែត្រប៉ុនប៉ងសម្លាប់ខ្លួនតែត្រូវប្រជាពលរដ្ឋឃើញទាន់លួមលោមអង្វរចាប់ចងខ្សែគ្រៀកចុះមកក្រោមវិញ។
តាមប្រភពដដែល បានបន្តថាដឹងថាដើមចម ឈានដល់ធ្វើឲ្យបុរសខាងលើ ឡើងចុងពោធិ៍ ប៉ងលោតសម្លាប់ខ្លួន ចោលប្រពន្ធ ចោលកូន មកពី ជម្លោះក្នុងគ្រួសារ ដោយសារភ្លើងប្រច័ណ្ឌ ប្រពន្ធមានប្រុសថ្មី តូចចិត្តខ្លួនឯង ។ទោះជាយ៉ាងណាក៏ដោយ ថ្វីកាលបើ នៅកន្លែងកើតហេតុ សុំការបំភ្លឺ ពីភាគីខាងប្រពន្ធមិនបានទេ ជុំវិញ ពាក្យប្រកាន់ថាស្មាមួយអម្រែកពីរ ទើបបុរសជាប្តីកើតទុក្ខមិនសុខចិត្ត សម្រេច ដកខ្លួនថយ ដោយបុ៉នប៉ងបញ្ចប់ជីវិត លោតពីលើចុងពោធិ៍ តែមិនបានសម្រេច នេះ តែស្ត្រីជាប្រពន្ធវិញ គ្រាន់តែប្រាប់យ៉ាងខ្លីថា ជម្លោះក្នុងគ្រួសារ ។ក្រោយពី ប្រជាពលរដ្ឋសង្គ្រោះ អាយុជីវិត បុរសរូបនេះ រួច ត្រូវបាននាំទៅផ្ទះវិញ ។ដោយ៖ជីម ភារ៉ា