ច្រករ​របៀង​ជាង​៤០​កន្លែង​ត្រូវបាន​ទា​ហ៊ាន​ថៃ​បិទ​អស់​ទាំងស្រុង​ហើយ ឯ​ច្រក​អន្តរជាតិ​និង​ច្រក​តំបន់​កំពុង​រឹតបណ្តឹង​

​ក្រុង​ប៉ោយប៉ែត​៖​ច្រករបៀង​ជាង​៤០​កន្លែង តាម​ខ្សែរ​បន្ទាត់​ព្រំដែំន​កម្ពុជា​ថៃ​ត្រូវ​បាន​បិទ​អស់​ទាំងស្រុង​ទៅ​ហើយ ដោយឡែ​នៅ​ច្រក​តំបន់​ចំនួន​២  និង​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​កំពុង​រឹតបណ្តឹង​ជា​បន្ត​​បន្ទាប់​ផងដែរ​។​

​សូម​បញ្ជាក់​ដែលថា ចាប់​ពី​មាន​ការប្រកាស​ធ្វើ​រដ្ឋប្រហា​ពី​សំណាក់​កង​ទព័​ថៃ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ នៅឯ​ក្រុង​បាងកក​ប្រទេស​ថៃ​នេះ គឺ​គេ​បាន​សង្គេតឃើញថា មាន​ច្រករបៀង​ជាង​៤០​កន្លែង​ដែល​តាម​ខ្សែរ​បន្ទាត់​ខាងលើ​នោះ ត្រូវបាន​ទា​ហ៊ាន​ថៃ​បិទ​អស់​ជា​ស្ថាពរ​ទៅ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​ឆ្នាំ​ដ៏​ដែល​នោះ​។​
​សំរាប់​ប្រភព​ពត៏មាន​ថ្មី នៅឯ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នោះ គឺ​ខាង​សម្ថ​កិច្ច​ថៃ​បាន​ជូន​ដំណឹង​មក​ខាង​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​រួច​ហើយ គឺ​ចាប់ពី​ម៉ោង​៦ ០០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែ​ឧសភា​នេះ គឺ​មាន​ការផ្លាស់ប្តូរ ប៉ូលិស​អន្តោ​ប្រវេ​ស​ន៏​ថៃ ច្រក​ទ្វារ​ចេញ ដោយ​យក​ទា​ហ៊ាន​ព្រះមហាក្សត្រ​ថៃ​ឈុតខ្មៅ​ចូល​ជំនួស​វិញ ហើយ​ខាង​ច្រកទ្វារ​ថៃ​ក៏​បាន​ជួន​ដំណឹង​ទៀតថា ចាប់ពី​ម៉ោង​៦ ០០ គឺ​ខាង​ថៃ​មិន​អនុញ្ញាតិ​ឲ្យ​រថយន្ត​ដឹក​ហ្គាស់​ខ្មែរ ចូល​ទៅ​ដឹក​ហ្គាស់​ក្នុង​ដី​ថៃ​ត៏ទៅទៀត​ទេ​​គឺ​គេ​អនុញ្ញាតិឲ្យ​តែ​អាជីវកនៃ នាំ​រថយន្ត​ចូល​ដូច​សព្វដង​តែប៉ុណ្ណោះ ចំពោះ​ប្រភព​ពត៏មាន​ចុងក្រោយ​បាន​បញ្ជាក់ទៀ​ត​ថា ចាប់ពី​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៣ ខែ​ឆ្នាំ​ដ៏​ដែល​នោះ គឺ​ខាង​ថៃ​ធ្វើ​សកម្មភាព​បិទ​រថយន្ត​ដឹក​ហ្គាស់​ខ្មែរ ចូល​ទៅ​ថៃ​តែម្តង​។​
​លោក​ងោ​ម៉េង​ជ្រូង អភិបាលក្រុង​ប៉ោយប៉ែត បាន​ទៅ​ដល់​លើ​ស្អាន​អន្តរជាតិ​ហើយ ដើម្បី​អប់រំ​​ពលរដ្ឋ​ខ្មែរ​ដែល​មាន​រថយន្ត​ចូល​ទៅ​ដឹក​ហ្គាស់​ក្នុង​ដី​ថៃ ដើម្បី​ឲ្យមាន​ការប្រុងប្រយត៏ខ្ព ស់​ក្រែងលោ​ខាង​ថៃ មាន​ការឃាត់ខ្លួន ក្នុង​គ្រា​ដែល​ប្រទេស​គេ​កំពុង​ធ្វើ​រដ្ឋប្រហា​នោះ​។​
​លោក​សំ​ជិត​ស្នងកា​រង​ទទួលបន្ទុក​ព្រំដែន​បញ្ជាក់ថា មាន​ច្រករបៀង​ជាង​៤០​កន្លែង​ពី​ស្រុក​ថ្មពួក ដល់​ស្រុក​ម៉ាឡៃ​ត្រូវបាន​បិទ​អស់​ទៅហើយ ចាប់ពី​ម៉ោង​៨​យប់ ដល់ពេលនេះ ដោយឡែក​លោក​ស្នងការ​ង​ដ៏​ដែល​បញ្ជាក់​ទៀត​ថា សំរាប់​ច្រក​តំបន់​ចំនួន​២ និង​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​
​កំពុង​រឹតបន្តឹង​ផ្នែក​សន្តិសុខ​បន្ថែមទៀត​៕​

CIMG8160 CIMG8167 CIMG8171 CIMG8173