​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​អញ្ជើញ​ជា​អធិប​តិ​ភាព​ក្នុង​ពិធី​អបអ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧​ទិវា​កុមារ អន្តជាតិ ១​មិថុនា

0

 

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៦ ដែលបានប្រារព្វធ្វើឡើងនៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្រុងបានលុង ដោយមានការចូលរួមពីក្មួយៗ ប្អូនៗជាសិស្សានុសិស្សមកពីបណ្តាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជននានាក្នុងខេត្ត ប្រមាណជាង១.៥០០នាក់ ។ នាឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានផ្តល់ប័ណ្ណសរសើរដល់ក្រុមកីឡាបាល់ទះក្របខ័ណ្ឌសិស្សមធ្យមសិក្សាទូទាំងប្រទេសដែលបានទទួលលទ្ធផលចំណាត់ថ្នាក់លេខ២ និងបាល់ទាត់សិស្សមធ្យមសិក្សាទទួលបានចំណាត់ថ្នាក់លេខ៣ទូទាំងប្រទេស រួមទាំងគ្រូបង្វឹកផងដែរកាលពីពេលកន្លងទៅថ្មីៗនេះ បានចែកជូនអំណោយជាសំភារៈសិក្សាជូនដល់សិស្សានុសិស្សដែលបានចូលរួមនាឱកាសនោះ និងមានការលេងល្បែងប្រជាប្រិយ៍ប្រកបដោយភាពស្និតស្នាល និងរីករាយបំផុត ៕ដោយ យក្ស ឡោមphoto_2016-07-03_06-45-23 photo_2016-07-03_06-45-21 photo_2016-07-03_06-45-18 photo_2016-07-03_06-45-28