​លោកយាយ ងា​ម ស្រាត អាយុ​៧៧​ឆ្នាំ​ជា​ជនជាតិដើម​ភាគតិច​បាន​សំណូមពរ និង​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក មេត្តាជួយ​ឧបត្ថម្ភ​ដល់​រូបគាត់​ដែល​កំពុងមាន​ជម្ងឺ ហើយ​ពុំមាន​ថវិកា​សម្រាប់​ព្យាបាល​។​

0

 

មណ្ឌលគិរី៖ លោកយាយចាស់ជរាម្នាក់ជាជនជាតិដើមភាគតិច ដែលបច្ចុប្បន្ននេះគាត់មានអាយុ៧៧ឆ្នាំ រស់នៅក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រដាខេត្តមណ្ឌលគិរី បានអំពាវនាវបង្ហោយហៅរកសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក មេត្តាជួយឧបត្ថម្ភដល់រូបគាត់ដែលកំពុងខ្វះខាត់ក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងមានជម្ងឺពុំមានថវិកាសម្រាប់ព្យាបាល ។

លោកយាយបានរៀបរាប់ប្រាប់ទាំងសំលេងរអាក់រអួលទឹកភ្នែករលីងរលោងថា លោកយាយរាល់ថ្ងៃនេះគាត់ហូបបាយមិនបានទេដោយសារគាត់មានជម្ងឺដំបៅត្រង់បំពុងក លេបបានតែទឹកបបរតែប៉ុណ្ណោះ ហើយគ្មានថវិកាសម្រាប់ព្យាបាលជម្ងឺរបស់គាត់ ដូឆ្នេះហើយគាត់សូមសំណូមពរ និងអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាជួយដល់គាត់ផង។photo_2016-07-03_06-46-26 photo_2016-07-03_06-46-23 photo_2016-07-03_06-46-32

ជាចុងក្រោយលោកយាយបានថ្លែងអំណរគុណចំពោះសប្បុរស ដែលកន្លងមកបាននាំយកអំណោយ និងថវិកាមួយចំនួនផ្តល់ជូនលោកយាយផងដែរ ។សូមបញ្ជាក់ថា អំណោយដែលសប្បុរសជនយកទៅជូនលោកយាយពីមុន ឥឡូវនេះ លោកយាយប្រើប្រាស់អស់ទៅហើយ មានតែសង្ឃឹមសប្បុរសនឹងជួយឧបត្ថម្ភជូនគាត់បន្តទៀត ដើម្បីអោយការរស់នៅក្នុងដំណាក់កាលជីវិតចុងក្រោយរបស់គាត់បានស្រួលបន្តិច៕

ក្រោយពីទទួលបានដំណឹងខាងលើនេះ លោកយាយត្រូវបានឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណអភិបាលខេត្តមណ្ឌលគិរី អោយក្រុមការងារ សហភាព សហព័ន្ធយុវជនកម្ពុជាសាខាខេត្ត យកលោកយាយមកសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦នេះ ព្រមទាំងផ្តល់អំណោយ និងថវិកាមួយចំនួនរបស់ចលនាយុវជនកម្ពុជា១៥៧សាខាខេត្តមណ្ឌលគិរីផងដែរ៕ដោយប៊ូស្រា