កំពត៖នាព្រឹកថ្ងៃទី02ខែមិថុនាឆ្នាំ២០១៦.លោកឧត្តមសេនីយ៍ត្រី ម៉ៅចន្ទ័មធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែងអធិការនៃអធិការដ្ធាន នគរបាល ស្រុកដងទង់ ដោយតែងតាំងលោក វរសេនីយ៍ត្រី តាន់ សារ៉ាវុទ្ធ អត្តលេខ10867 ពីនាយរងការិយាល័យសរុបនិងវិភាគ ជាអធិការស្រុកដងទង់ និងមាឋានៈវរ:មន្រីថ្នាក់លេខ២ ជាអភិបាលរង ជំនួសលោក វរសេនីយ៍ទោ ទូច ឌន អត្តលេខ08404ពីអធិការស្រុកដងទង់ទៅជានាយរងការិល័យប្រឆាំងគ្រឿងញៀន នៅស្នងការដ្ធាននគរបាលខេត្តវិញ៕ នៅក្នុងអង្គពិធីនេះមានការអញ្ជេីញចូលរួមពីសំណាក់មន្ត្រីរាជការកងកម្លាំប្រដាប់អាវុធទាំងបីភេទផងដែរ។លោកឧត្តមសេនីយ៍ត្រី ស្នងការ បានសង្កត់ទៅលេី លោកអធិការ ទេីប តែមក កាន់តំណាងថ្មីៗអោយខិតខំប្រឹង ប្រែងបំរេីការងារជូនប្រជាពលរដ្ធ មិនមែនអោយប្រជាពលរដ្ធមកបំលោកអធិការទេ។ក្នុងកម្មវិធីនេះ ក៍មានអំណោយរបស់សម្តេចក្រឡោមសរ ខេង ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងមហាផ្ទៃ យកមកចែកជូនដល់មន្ត្រីនគរបាលដែលខ្វះខាត។អត្ថបទ អ៊ួង វឹង