​និស្សិត​អាកាសចរណ៍​ថៃ រៀន​បើក​យន្តហោះ​ធ្លាក់​ស្លាប់​៣​នាក់​ ទាំង​ព្រឹក​

0

??? បរទេសថៃ☞និស្សិតថៃចំនួន៣នាក់ ដែលកំពុងសិក្សានៅក្នុងមហាវិទ្យាល័យអាកាសចរណ៍សុីវិលអន្តរជាតិ ក្នុងខេត្តនគរភ្នំ ប្រទេសថៃ បានជួបនឹងឧប្បទ្ទវហេតុដោយសារធ្លាក់យន្តហោះ បណ្តាលអោយស្លាប់ភ្លាមៗ ខណៈដែលពួកគេបានធ្វើការហោះហើរសាកល្បង
ទៅតាមកម្រិតនៃការសិក្សា ហើយបានធ្លាក់ទាំងព្រឹកដោយមិនទាន់ដឹងអំពីមូលហេតុ ។
យោងតាមរបាយការណ៍ពីក្នុងប្រទេសថៃបានអោយដឹងថា នៅវេលាម៉ោង៥ ព្រឹកថ្ងៃទី២
ខែមិថុនា ឆ្នាំ២០១៦ មានការហោះហើរនូវយន្តហោះប្រភេទខ្នាតតូចសាកល្បង ដោយ
ក្រុមនិស្សិតនៃមហាវិទ្យាល័យអាកាសចរណ៍សុីវិល ដែលមានទីតាំងស្ថិតក្នុងឃុំពោធិតាក
ស្រុកមឿង ខេត្តនគរភ្នំ ប្រទេសថៃ ។photo_2016-07-03_06-46-53 photo_2016-07-03_06-46-55 photo_2016-07-03_06-46-57
របាយការណ៍បានបន្តថា នៅពេលនោះដែរគឺគេមិនទាន់ដឹងច្បាស់នោះទេអំពីមូលហេតុ
ដោយសារតែគេឃើញយន្តហោះនេះបានសំយ៉ុងក្បាលហើយធ្លាក់យ៉ាងលឿនមកលើដី
ត្រង់ចំនុចម្តុំវាលស្រែ ដែលមានចំងាយពីសាលារៀនប្រមាណ៣០០ម៉ែត្រ ដែលបាន
សម្លាប់ក្រុមនិស្សិតដែលនៅលើយន្តហោះនោះចំនួន៣នាក់ផងដែរ ។
ក្រោយពេលជួបនឹងឧប្បទ្ទវហេតុនេះរួចមក គេសង្គេតឃើញខាងអង្គភាពជំនាញបាន
ចុះទៅពិនិត្យ និងស្វែងរកមូលហេតុដែលធ្វើអោយយន្តហោះនេះធ្លាក់ ព្រមទាំងបាន
សម្លាប់ជីវិតមនុស្សបែបនេះ ៕