​ប្រជាពលរដ្ឋ​អបអរសាទរ​ចំពោះ​អាជ្ញាធរ​ក្រុង​កំពង់ចាម ដែល​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅមុខ​ផ្សា​របឹង​កុក​

0

 
កំពង់ចាម៖ ក្រោយពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទៅលើអាជ្ញាធរក្រុងកំពង់ចាម ដែលបានបណ្តែតបណ្តោយឲ្យអាជីវករមួយចំនួនលក់ដូរលើផ្លូវសាធារណៈមុខផ្សារបឹងកុក បង្កឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនាពេលកន្លងមក ដូច្នេះហើយនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២ មិថុនា ២០១៦នេះ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយលោក លី សុវណ្ណ អភិបាលរងក្រុងកំពង់ចាម បានចុះទៅរៀបចំសណ្តាប់ធ្នាប់នៅ
មុខផ្សារបឹកកុក ដែលតែងតែមានការកកស្ទះពិបាកក្នុងការធ្វេីដំណេីរជារៀងរាល់ថ្ងៃ ព្រោះតែបងប្អូនអាជីវករមួយចំនួនបានយកផ្លូវសាធារណៈធ្វេីជាកន្លែងលក់បន្លែ លក់ត្រី និងphoto_2016-07-03_06-47-30 photo_2016-07-03_06-47-26ចតរថយន្តដឹកត្រីនៅលេីផ្លូវសាធារណៈជាដើម ដែលធ្វេីឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ព្រោះតែមានការកកស្ទះចរាចរណ៍ផ្លូវពិបាកក្នុងការធ្វេីដំណេីរជាប្រចាំ ក្នុងនោះដែរលោកអភិបាលរងក្រុងកំពង់ចាម បានឲ្យអាជីវករលក់ដូរលេីផ្លូវទាំងអស់ឲ្យរេីទៅលក់ដូរនៅលេីចិញ្ចេីមផ្លូវវិញដោយមិនឲ្យប៉ះពាល់លេីផ្លូវសាធារណៈទៀតឡើយ ៕