-ករណី៖ ប៉ុនប៉ងរំលោភសេពសន្ថវៈ-កើតហេតុ ថ្ងៃទី 02ខែមិថុនាឆ្នាំ2016វេលាម៉ោង09និង00នាទី-ចំណុច ក្រោមដើមរាំងលើទួលប្រាំរយស្ថិតក្នុងភូមិ គោគអណ្តែតឃុំស្អាងភ្នំស្រុក ស្អាង ខេត្តកណ្ដាល។ជនរងគ្រោះ-ឈ្មោះ ហួច ស្រីនាត ភេទ ស្រី អាយុ 6ឆ្នាំ មុខរបរ ក្នុងបន្ទក់នៅភូមិគោកអណ្តែតឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលជនល្មើស-ឈ្មោះច្រិច កុលភេទ ប្រុស អាយុ 58 ឆ្នាំ ជនជាតិ ខ្មែរមុខរបរ នៅវត្តទួលប្រាំរយ។មានទីលំនៅៗភូមិព្រែកស្លែងឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល។សព្វថ្ងែស្នាក់នៅៗវត្តទួលប្រាំរយស្ថិតនៅភូមិគោកអណ្តែតឃុំស្អាងភ្នំស្រុកស្អាង។(ឃាត់ខ្លួន)វត្ថុតាងចាប់យក-ប្រាក់ចំនួន1000រៀនគត់*សភាពរឿងហេតុ
នៅថ្ងៃទី02 ខែ មិថុនា ឆ្នាំ2016 វេលាម៉ោង09និង០០នាទីឈ្មោះ ច្រិច កុល(ជនសង្ស័យ) បានលួងលោមឲ្យលុយទៅឈ្មោះហួត ស្រីនាត(ជនរងគ្រោះ)និងឈ្មោះហួតសុខនីភេទស្រីអាយុ2 ឆ្នាំដែលកំពុងដើរលេងក្នុងភូមិរួចនាំអ្នកទាំពីរដើរទៅក្រោមដើមរាំងក្បែរមាត់បឹងប្រាំរយស្ថិតនៅខាងលិចវត្តទួលប្រាំរយចម្ងាយប្រហែល300ម៉ែត្រ។ពេលទៅដល់ឈ្មោះច្រិច កុលបានឲ្យឈ្មោះហួត ស្រីនាតដេកផ្ងាលើដីរួចស្រាតខោជើងវែងចង្កេះកៅស៊ូចេញផុតជើងឈ្មោះហួត ស្រីនាត ចំណែកឈ្មោះច្រិច កុលស្លៀកខោជើងខ្លីពណ៍ខ្មៅ អត់ពាក់អាវកំពុងលត់ជង្គង់ពោបពីលើជនរងគ្រោះ ពេលជាមួយគ្នានោះមានឈ្មោះសាញ់ សៀបកំពុងដើរមកពីបឹងរាវខ្ចងបានឃើញសកម្មភាពខាងលើភ្លាមនោះឈ្មោះច្រិច កុលបានឃើញឈ្មោះសាញ់ សៀបក៏បញ្ឈប់សកម្មភាពរបស់ខ្លួនរួចដើរមកតាមក្រោយឈ្មោះសាញ់ សៀបសំដៅមកវត្តទួលប្រាំរយវិញ។
ក្រោយពេលទទួលបានពត៍មានខាងលើសមត្ថកិច្ចនគរបាលប៉ុស្តីស្អាងភ្នំបានស្រាវជ្រាវនឹងឃាត់ខ្លួនឈ្មោះច្រិច កុល រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ។
នៅវេលាម៉ោង13 និង14នាទីថ្ងែទី02ខែមិថុនាឆ្នាំ2016លោក លឹម សុគន្ថាព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាលបានអនុញ្ញាតឲ្យអធិការដ្ឋាននគរបាលស្រុកស្អាង ឃាត់ខ្លួនឈ្មោះច្រិច កុលដើម្បីប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី។